(កូរ៉េ)៖ ដោយសារតែស្រឡាញ់ក្រុមចម្រៀង K-Pop BTS ថ្មីៗនេះលេចឮដំណឹងថា ប្រជាជនកូរ៉េខាងជើងកំពុងបំពានច្បាប់ហាមឃាត់ក្នុងប្រទេសហើយ។
យោងតាមសារព័ត៌មាន Daily NK កាលពីថ្ងៃទី៦ ខែមីនា បានចុះផ្សាយថា មាន USB ពីរ ដែលផ្ទុកនូវតន្រ្តី BTS និងខ្សែភាពយន្តកូរ៉េខាងត្បូង ត្រូវបានគេរកឃើញនៅក្នុងផ្ទះគ្រួសារមួយស្ថិតនៅ Hyesan ប្រទេសកូរ៉េខាងជើង។
USB មួយត្រូវបានគេរាយការណ៍ថា មានតន្ត្រី BTS ហើយ USB មួយទៀតមានខ្សែភាពយន្តកូរ៉េខាងត្បូង «Marry Me Now» និងរឿងជាច្រើនទៀត។ ម្ចាស់ឧបករណ៍ USB ត្រូវបានគេចាប់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅដាក់ពន្ធនាគារទៀតផង។
គួរបញ្ជាក់ថា កូរ៉េខាងជើងហាមឃាត់យ៉ាងតឹងរឹង មិនឲ្យពលរដ្ឋរបស់ខ្លួនមានទំនាក់ទំនងជាមួយវប្បធម៌បរទេស ហើយបើនរណាម្នាក់បំពានច្បាប់នោះនឹងត្រូវទទួលរងទណ្ឌកម្ម៕