(ភ្នំពេញ)៖ «យ៉ាងណាបើបងស្នេហ៍អូនយ៉ាងនេះ» ជាចម្រៀងថ្មីរបស់លោក សាន ផានិត បញ្ចេញចំថ្ងៃ៨ មីនា ដែលជាថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ខណៈបទចម្រៀងបែបមនោសញ្ចេតនាមួយនេះ ត្រូវបានអ្នកគាំទ្រជាច្រើន កោតសរសើរពីអត្ថន័យល្អ ព្រោះឱ្យតម្លៃនារី ត្រង់ថាស្រឡាញ់ចាប់ចិត្តស្នេហាហើយ ឱ្យចាស់ទុំចូលស្តីដណ្តឹងតាមគន្លងប្រពៃណីខ្មែរ។
ជាក់ស្តែង ក្នុងថ្ងៃ៨មីនា បទរបស់លោក សាន ផានិត «យ៉ាងណាបើបងស្នេហ៍អូនយ៉ាងនេះ» កំពុងត្រូវបានអ្នកគាំទ្រនារីជាច្រើន រីករាយសណ្តាប់ និងធ្វើការចែករំឡែកពេញបណ្តាញសង្គម ព្រោះចេញចំថ្ងៃ ទិវាសិទ្ធនារីអន្តរជាតិ និងមានអត្ថន័យលើកតម្លៃនារី ជាពិសេស គឺលង់លក់នឹងទឹកដមសំនៀង ដ៏ពិរោះរបស់តារាជើងចាស់រូបនេះតែម្តង។ បទនេះបានបង្កើតជាសារមួយ សម្រាប់មិត្តបុរសទាំងឡាយ ពេលស្រឡាញ់នារីណាម្នាក់ ត្រូវឱ្យប្រាកដ និងឱ្យតម្លៃនារី តាមរយៈការឱ្យចាស់ទុំចូលស្តីដណ្តឹងតាមប្រពៃណីខ្មែរ។
សូមរីករាយសណ្តាប់បទថ្មីនេះ ដូចតទៅ និងធ្វើការចែករំឡែកទាំងអស់គ្នា ដើម្បីឱ្យមិត្តបុរសៗ យកអត្ថន័យក្នុងបទនេះជាគំរូ៖