(កូរ៉េ)៖ តារាសម្តែងកូរ៉េខាងត្បូង លោក Hyun Bin នឹងចេញសម្តែងដើម្បីជួបស្វាគមន៍ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅតាមបណ្តាទីក្រុងអាស៊ីចំនួនបីនៅខែក្រោយនេះ។ VAST Entertainment បានឲ្យដឹងថា តារាសម្តែងរូបនេះនឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៣ ខែមេសា រួចនឹងបន្តការធ្វើដំណើរទៅសម្តែងនៅទីក្រុងតៃប៉ិ និងហុងកុង ដែលនេះគឺជាការចេញសម្តែងក្នុងតន្ត្រីទេសចរណ៍លើកដំបូងរបស់ Hyun Bin បន្ទាប់ពីលោកខកខានអស់រយៈពេល ៦ឆ្នាំមកហើយ។

កាលវិភាគច្បាស់លាស់នៃដំណើរទស្សនកិច្ចជួបជាមួយអ្នកគាំទ្រនេះ នឹងមានប្រកាសនៅលើវេបសាយរបស់ភ្នាក់ងារ និងគណនី SNS ផងដែរ។ គួរបញ្ជាក់ថា ថ្មីៗនេះ Hyun Bin បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរឿង «Memories of the Alhambra» របស់ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាប tvN ជាមួយនឹងតារាសម្តែងស្រី Park Shin-hye៕