(កូរ៉េ)៖ «Asadal Chronicles» ត្រូវបានផលិតឡើងដោយ Studio Dragon ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្តកូរ៉េដ៏ល្បីមួយ ធ្លាប់បានផលិត​រឿងល្បីៗជាច្រើនដូចជា «Memories of Alhambra», «Player», «Mr. Sunshine», «What’s Wrong with Secretary Kim?» និងរឿងជាច្រើនទៀត។

អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺខ្សែភាពយន្ត «Asadal Chronicles» ក្រុមហ៊ុនបានចំណាយអស់ទឹកប្រាក់ដ៏ច្រើន សម្រាប់ផលិតមានប្រមាណជាង ៤០ប៊ីលានវ៉ុន (ប្រហែល ៣៥.៥លានដុល្លារ)។

«Asadal Chronicles» គឺជាប្រភេទខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ គ្រោងនឹងចាក់បញ្ចាំងនៅពាក់កណ្តាល ឆ្នាំ២០១៩។ តួអង្គសំខាន់ៗ​នៅក្នុងសាច់រឿងនេះមានដូចជាតារាប្រុសដ៏ល្បី Song Joongki បានចាប់ដៃគូសម្តែង ជាមួយស្រីស្អាត Kim Jiwon ព្រមទាំង Jang Donggun, Kim Okbin, Jo Sungha និងតួអង្គល្បីៗជាច្រើន ទៀតផងដែរ។

ខ្សែភាពយន្តនេះបានបង្ហាញពីការតស៊ូដណ្តើមអំណាច ស្នេហា និងការរីកដុះដាលនៃទីក្រុងបុរាណ Asadal រដ្ឋធានី Gojoseon។ ក្រុមអ្នកគាំទ្រ Song Joongki ប្រាកដជារង់ចាំទស្សនាសម្រាប់ការវិលត្រឡប់មកវិញរបស់លោក៕