(កូរ៉េ)៖ Yeri តារាស្រីសមាជិកក្រុមចម្រៀងដ៏ល្បី Red Velvet នឹងចេញផ្សាយអាល់ប៊ុមសូឡូដំបូងរបស់នាង «Dear Diary» នៅសប្តាហ៍ក្រោយនេះហើយ។

SM Entertainment បានឲ្យដឹងថា អាល់ប៊ុមសូឡូរបស់ Yeri នឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា មានចម្រៀង ៨បទ ដែលជាផ្នែកមួយនៃការចេញផ្សាយក្នុងរដូវកាលទី៣ នៃគម្រោងតន្ត្រីឌីជីថល «Station» របស់ក្រុមហ៊ុន ហើយបទចម្រៀងខ្លះ​ក៏ជាការនិពន្ធបទភ្លេងដោយខ្លួនឯងរបស់សមាជិក Red Velvet រូបនេះ ដែលធ្លាប់បានបង្ហាញនៅក្នុងកម្មវិធី JTBC4 កាលពីឆ្នាំមុនផងដែរ។

គួរបញ្ជាក់ថា តារាស្រីវ័យ​ ២០ឆ្នាំរូបនេះ បានក្លាយជាសមាជិក Red Velvet កាលពីខែមីនា ឆ្នាំ២០១៥ ក្នុងអំឡុងពេលផ្សព្វផ្សាយបទចម្រៀង «Ice Cream Cake» របស់ក្រុមជាលើកដំបូង។ ថ្មីៗនេះ Yeri ក៏ទើបនឹងបញ្ចប់ការសម្តែងនៅក្នុងទីក្រុងចំនួន៧ នៅអាមេរិកខាងជើង ជាមួយមិត្តរួមក្រុមផងដែរ ជាមួយនឹងភាពជោគជ័យខ្លាំង៕