(កូរ៉េ)៖ មេធាវីរបស់កំពូលតារាចម្រៀងវ័យក្មេងរបស់ក្រុម BIGBANG Seungri បានចេញមុខបកស្រាយដោយប្រុងប្រយ័ត្ន ចំពោះបញ្ហាទាំងឡាយពាក់ព័ន្ធនឹង Seungri។
SBS funE បានរាយការណ៍ថា គណៈកម្មការប្រឆាំងអំពើពុករលួយ និ សិទ្ធិមនុស្ស (ACRC) កំពុងពិនិត្យមើល ថាតើសារឆ្លើយឆ្លងគ្នាតាមរយៈ KakaoTalk ដែលគេអះអាងថា ជាសារដែលសរសេរដោយ Seungri នោះពិតឬក្លែងក្លាយ?
ACRC ទទួលបានសាររាប់ពាន់ពីខាង KakaoTalk ដែលប្រើឈ្មោះរួមមាន Seungri, Yu និងតារាល្បីៗជាច្រើននាក់ទៀត។ សារដែលបានស៊ើបអង្កេតរួមមានសារ ដែលអះអាងថាពាក់ព័ន្ធនឹងរឿងរកស៊ីផ្លូវភេទផងដែរ។
លោក Son Byung Ho មេធាវីរបស់ Seungri បាននិយាយថា «យើងមិនឆ្លើយតបទៅនឹងរបាយការណ៍ផ្សេងៗអំពីសារនោះទេ យើងនឹងឆ្លើយតបបន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេត»។
ភស្តុតាងរបស់ KakaoTalk ត្រូវបានរាយការណ៍ទៅ ACRC ជំនួសឲ្យប៉ូលីស ព្រោះវារួមបញ្ចូលទាំងសារដែលគួរឲ្យសង្ស័យពាក់ព័ន្ធនឹងប៉ូលីស។
ប្រសិនបើមានការពាក់ព័ន្ធដល់ប៉ូលីសនោះភស្តុតាងរបស់ KakaoTalk នឹងត្រូវបញ្ជូនដោយផ្ទាល់ទៅកាន់ព្រះរាជអាជ្ញា ជំនួសប៉ូលីសបន្ទាប់ពីការស៊ើបអង្កេតរបស់ ACRC៕