(ថៃ)៖ តារា​ប្រុស​-​ស្រី​ល្បីៗ ​ប្រចាំ​ប៉ុស្ដិ៍​ទូរទស្សន៍លេខ៣ថៃ ជាច្រើនរូប បាននាំគ្នាតុបតែងខ្លួន បង្អួតសម្រស់យ៉ាងទាក់ទាញរៀងៗខ្លួន អំឡុងពេលចូលរួមក្នុងថ្ងៃខូបលើកទី ៤៩ របស់ប៉ុស្តិ៍លេខ៣។ ​ទាំងតារាប្រុស-ស្រី បានបង្ហាញពី​រូបរាង​ដ៏​ស្រស់ស្អាត និងស្រស់សង្ហា​ ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសរាល់​សម្លៀកបំពាក់ និង ស្ទីល​តែង​មុខមាត់ គឺ​សុទ្ធតែ​ប្លែក​ភ្នែក​ម្យ៉ាង ដោយ​បញ្ចេញ​នូវ​ភាព​ទាក់ទាញ​តាមបែប​ផែន​រៀងៗ។

ជាការពិត កាលពីថ្ងៃទី ០២ ខែមិនា ឆ្នាំ២០១៩ ថ្មីៗនេះ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ បានប្រារព្ធព្រឹត្តិការណ៍ដ៏ធំមួយ សម្រាប់ខួបលើកទី៤៩ឆ្នាំ របស់ក្រុមហ៊ុននៅក្នុងពហុកីឡាដ្ឋាន Rajamangala ស្ថិតនៅទីក្រុម Bangkok។ តារាសម្តែង និងអ្នកដឹកនាំជាច្រើន របស់ប៉ុស្តិ៍លេខ៣ បានចូលរួមគ្រប់គ្នា​ ពោរពេញដោយស្នាមញញឹម និង ភាពសប្បាយរីករាយ ក្នុងនោះរួមមាន៖ Nadech Kugimiya, Yaya Urassaya, Mario Maurer, Kimmy Kimberley, James Jirayu, Ken Phupoom, Boy Pakorn, Matt Peranee, Great Warintorn, Mint Chalida, Toey Jarinporn, James Ma, Alek Teeradetch, Pohn Nattawut, Louis Scott, Nychaa Nuttanicha, Pope Thanawat, Bella Ranee និងតារាជាច្រើនរូបទៀត។

គួរជម្រាប់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានចាប់ផ្តើមឡើង ដោយមានការដង្ហែររថយន្ត និងការប្រគុំតន្រ្តី បន្ទាប់មកតារាប្រុសស្រីទាំងអស់ បាននាំគ្នាប្រកួត​បាល់ទាត់ នៅទីលានបាល់ទាត់យ៉ាងរីករាយក្រៃលែង៕