(កូរ៉េ)៖ ទាំងមេធាវី និងខាងកងទ័ពបានធ្វើការឆ្លើយតបចំពោះដំណឹងចចាមអារ៉ាម ទាក់ទងនឹងកំពូលតារាចម្រៀង G-Dragon សមាជិកក្រុម BIGBANG។
ថ្មីៗនេះ លេចឮដំណឹងថា G-Dragon មិនបានធ្វើសកម្មភាពនៅក្នុងជួរកងទ័ព ព្រោះតែគេបាត់ខ្លួនជាច្រើនថ្ងៃមកហើយ។ តាមពិត ៤៧ថ្ងៃ ដែលតារាប្រុសរូបនេះកំពុងឈឺ វិស្សមកាលមានរយៈពេល ៧៦ថ្ងៃ ប៉ុន្តែ ៣៣ថ្ងៃ G-Dragon បានទៅឲ្យក្រុមគ្រូពេទ្យធ្វើការវះកាត់កជើងដែលរងរបួស។ សរុបមក ១/៣ ដែលសមាជិក BIGBANG រូបនេះអសកម្មពីការងារកងទ័ព។
ទោះជាយ៉ាងណា មន្ត្រីកងទ័ពម្នាក់បានបញ្ជាក់ថា វត្តមានរបស់ G-Dragon មិនមែនជាហេតុផលនៃកង្វះការផ្សព្វផ្សាយ ឬអសកម្មភាពទេ ហើយវាជាភាពឯកជនរបស់គេ។ ដោយឡែក មេធាវី Kwon Dong Ik ដែលត្រូវបានសាកសួរពីរឿងនេះ បានពន្យល់ថា ពេលវេលារបស់ G-Dragon ត្រូវបានផ្តល់ឲ្យដូចគ្នាទៅនឹងទាហានដទៃទៀតដែរ ហើយថ្ងៃដែលគេសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា មិនត្រូវបានរាប់ថាអសកម្មទេ ពីព្រោះរបួសឬជម្ងឺបានកើតឡើងក្នុងអំឡុងពេល ដែលតារាប្រុសរូបនេះកំពុងបំពេញភារកិច្ច។
ជុំវិញបញ្ហានេះ យើងសង្ឃឹមថានឹងមានការឆ្លើយតបពី G-Dragon និងភ្នាក់ងាររបស់គេនាពេលឆាប់ៗ៕