(ឡាស់វេហ្គាស់)៖ កីឡាករប្រដាល់ដាក់ទ្រុង Jon Jones បន្តគ្រប់គ្រងខ្សែក្រវាត់ UFC ពិភពលោកទម្ងន់ធ្ងន់ ដដែល ក្រោយយកឈ្នះគូប្រជែង Anthony Smith ពិន្ទុឯកច្ឆន្ទក្នុងការប្រកួតចំនួន ៥ទឹកពេញនៅលើសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ការប្រកួតដែលមានរយៈពេល ៥ទឹក កីឡាករដែលមានវ័យ៣១ឆ្នាំ Jones បានធ្វើការគ្រប់គ្រងស្ទើរតែគ្រប់ទឹក តែម្តង និងត្រូវបានលោកអាជ្ញាកណ្តាលពិន័យផងដែរក្នុងទឹកទី៤ ដោយសារការប្រើជង្គង់ខុសបច្ចេកទេស ក្នុងលទ្ធផលឈ្នះ ដោយពិន្ទុ ៤៨ ទល់នឹង ៤៤ ពីសំណាក់ចៅក្រមទាំង៣រូបនារាត្រីថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩។

នេះជាការឡើងការពារខ្សែក្រវាត់ UFC លើកទី១ បានសម្រេចផងដែរ គិតចាប់តាំងពីអតីតម្ចាស់ជើងឯក ២សម័យ Jones ដណ្តើមបានពីកីឡាករ Alexander Gustafsson ក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ដែលវាបាន ក្លាយជាជ័យលើក ទី២៤ផងដែរ ក្នុងចំណោមឡើងប្រកួតសរុប ២៥ដង និងចាញ់តែម្តងគត់៕