(ភ្នំពេញ)៖ កម្មវិធីប្រឡងប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Palnet International 2019» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅ អស់រយៈពេលជាច្រើនថ្ងៃ និងច្រើនសប្ដាហ៍រួចមក ខណៈដែលការប្រកួត វគ្គផ្ដាច់ព្រ័ត្រ បានបញ្ចប់ទៅយ៉ាងរលូន ដោយមានវត្តមានសិល្បករ-សិល្បការិនី ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ជាច្រើនចូលរួមអបអរសាទរ។
យ៉ាងណាមិញ ក្រោយឆ្លងកាត់ការប្រកួតប្រជែង ដ៏ស្វិតស្វាញ ទីបំផុតគេបានរកឃើញ ម្ចាស់ជយលាភី ដែលបានគ្រងមកុដ «Miss Palnet International 2019» កាលពីយប់មិញ ពោលគឺថ្ងៃទី០១ខែ មិនា ឆ្នាំ ២០១៩ហើយ ដោយបានទៅលើបវរកញ្ញាតំណាងជាតិ មកពីប្រទេសអាហ្វ្រិកខាងត្បូង (South Africa) ដោយយកឈ្នះបេក្ខនារី មកពី៣៤ប្រទេស ជុំវិញពិភពលោកផ្សេងទៀត។
ដោយឡែក ខណៈបវរកញ្ញាមកពីអាហ្រ្វិកខាងត្បូង (South Africa) បានក្ដោបតំណែង ក្លាយជាម្ចាស់មកុដហើយនោះ គេបានរកឃើញបវរកញ្ញាជ័យលេខ២ បានទៅលើ បេក្ខភាពបវរកញ្ញាមកពីប្រទេសថៃ (Thailand) និងបវរកញ្ញាលេខ៣ បានទៅលើស្រីស្អាតមកពីប្រទេសម៉ាឡេស៊ី៕