(ដកម៉ាន់)៖ ក្រុមកំពូលតារាង Borussia Dortmund បនរងបរាជ័យជាលើកទី២ ក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលឆ្នាំ២០១៨-២០១៩ តាមរយៈចាញ់ក្រុមម្ចាស់ផ្ទះ Augsburg ១-២ យប់មិញនេះ ក្នុងសប្តាហ៍ ទី២៤ ជើងទី២។
តាមរយៈការបាត់បង់៣ពិន្ទុនៅទឹកដីក្រៅផ្ទះនេះផងដែរ បានធ្វើឲ្យ Dortmund បន្តឈរនៅលេខរៀងទី១ ដដែលដោយ មាន៥៤ពិន្ទុ អាចស្មើគ្នាជាមួយក្រុមការពារតំណែងជើងឯក Bayern Munich ប្រសិនបើពួកគេអាចយកឈ្នះម្ចាស់ផ្ទះ Borussia Monchengladbach នាយប់នេះ ក្នុងកំពុងមាន៥១ពិន្ទុ ឈរនៅលេខរៀងទី២ បណ្តោះអាសន្ន។
កីឡាករវ័យក្មេងអេស្ប៉ាញ Alcacer ស៊ុតបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវ Dortmund នៅនាទីទី៨១ ក្រោយពេលគូប្រជែង កីឡាករ Ji បានស៊ុត២គ្រាប់នាំមុខឲ្យ Augsburg ទៅហើយនោះនៅនាទីទី២៤ និងនាទី៦៧ ដែលធ្វើឲ្យពួកគេស្គាល់ រសជាតិចាញ់ជាលើកទី២ នៅ Bundesliga ដែលត្រូវប៉ះក្រុមអង់គ្លេស មាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងជើងទី២ វគ្គ១៦នៃពានរង្វាន់អឺរ៉ុប UEFA Champions League បន្ទាប់ពីពួកគេ បានបរាជ័យ ៣-០ កាលពីជើងទី១ នៅទឹកដី Wembley៕