(ភ្នំពេញ)៖ សម្រាប់ក្រុមលេខ៣ ប្រចាំក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ បានបញ្ជាក់ពីក្រុមការងារបច្ចេកទេសបានកំពុងចំណាយពេលវែង ក្នុងការរៀបចំរចនាបទ និងធ្វើឲ្យចេញរូបរាងឡើងដើម្បីឲ្យស្របនឹងរដូវកាលថ្មីដែលនឹងឈានមកដល់នាពាក់កណ្ដាលខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
មុនរដូវកាលឆ្នាំ២០១៩ កាន់តែជិតមកដល់ ក្លឹបបាល់ទាត់វិសាខាក៏បានរចនាម៉ូដរថយន្ដដឹកនាំសមាជិករបស់ខ្លួនសាជាថ្មី ដែលប្ដូរពីការដាក់រូបកីឡាករ ទៅជារំលេចអក្សរ និងស្លាកសញ្ញាក្លឹបវិញ។
ក្លឹបដែលមានមូលដ្ឋាននៅ Grand Phnom Penh បានចាប់ផ្ដើមប្រើប្រាស់រថយន្ដធំទំនើបដែលអាចផ្ទុកអ្នកដំណើរ៤៥នាក់មួយនេះ កាលដើមរដូវកាលឆ្នាំ២០១៨។
គួរបញ្ជាក់ផងថា វិសាខា ក៏បានសាងសង់កីឡដ្ឋានផ្ទាល់ខ្លួនលក្ខណៈស្តង់ដារខ្ពស់ដោយក្រាលស្មៅធម្មជាតិ ចំណុះជាង៤៣០០នាក់ ដែលអាចរៀបចំទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិទៀតបាន៕