(ភ្នំពេញ)៖ តារាចម្រៀងស្រីយ៉េៗចូលចិត្តការតុបតែងខ្លួនសិចស៊ីអ្នកនាង ឆៃ លីដាឡែន កាលពីយប់មិញបានជួបរឿងហួចចិត្តខ្លាំង នឹងភ័យស្ទើរតែព្រលឹងរត់ចេញពីខ្លួន ក្រោយពេលដែលជិះប៉ះចំអ្នកបើកបរ Pass app ចរិកស្ទាវ។ ម្យ៉ាងទៀតនាងក៏បានពោលពាក្យហាក់នៅមានអារម្មណ៍ភ័យថា ភ្លាមៗនោះព្រលឹងរបស់នាងស្ទើរមិននៅក្នុងខ្លួនសោះឡើយ។
ការបង្ហាញអារម្មណ៍ភិតភ័យរបស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន ពេលនេះបានធ្វើឡើង បន្ទាប់ពីមានការបង្ហោះនូវរូបភាព និងវិដេអូបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងអ្នកបើកបរ Pass app និងរថយន្តបណ្តាលឲ្យរងបួស បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
អ្នកនាង ឆៃ លីដាឡែន បានបង្ហោះភ្ជាប់ជាមួយទិដ្ឋភាពនៃគ្រោះថ្នាក់នោះថា និយាយទៅខ្ញុំខ្លាចណាស់ រឿងជិះ pass app នេះ មិនដូចពីមុនទេ ឥឡូវនេះអ្នកខ្លះបើកលឿន ហើយព្រហើន ដូចយប់មិញខ្ញុំជិះ pass app អញ្ចឹងគាត់ដាក់កាសនឹងត្រចៀក ហើយអោយតែខឹងម៉ូតូណាជិះឈ្លើយដាក់គាត់ គឺគាត់បើកលឿនវ៉ាប្រជែង ហើយកៀរម៉ូតូនោះ …។
តារាចម្រៀងស្រីអ្នកនាង ឆៃ លីដាឡែន បានបន្ថែមទៀតថា ឯងនេះជិះវិញព្រលឹងហោះទៅស៊ីអាចម៍ហើយ គួរអោយខ្លាចណាស់ សូមបងៗ Pass app មួយចំនួន សូមមេត្តាបើកបរគិតដល់អ្នកជិះផង។ ថាបើពាក់កាសសម្រាប់និយាយចុះ ហេតុអ្វីចាំបាច់បើកលឿន ហើយព្រហើន ប្រជែងគ្នាធ្វើអ្វី។
ការបញ្ចេញទស្សនៈរិះគន់របស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន ខាងលើនេះដែរ បានធ្វើអ្នកគាំទ្រមួយចំនួនបង្ហាញទស្សនៈគាំទ្រ និងលើកឡើងប្រហែលគ្នានឹងនាងផងដែរ។ ខណៈមានខ្លះទៀតក៏បានបញ្ចេញមតិដែរថា ករណីនេះមានដោយបុគ្គលនោះទេ ពោលគឺពុំមែនឲ្យតែអ្នករត់កង់បី ឬ Pass app សុទ្ធតែមានចរិកដូច្នេះឡើយ ព្រោះថា ពេលខ្លះមានតែបុគ្គល ៣ ឬ ៤នាក់ តែធ្វើឲ្យស្លុយឈ្មោះអ្នកដែលល្អៗមួយចំនួនទៀត៕