(លីវើភូល)៖ កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Liverpool កីឡាករ Virgil van Dijk រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី៧៩ និង៨២ ចុងម៉ោង គ្រាដែលមិត្តរួមក្រុម Sadio Mane រកបានគ្រាប់បើកឆាកនៅតង់ទី១ ចំនួន ២គ្រាប់ម្នាក់ឯងផងដែរនៅនាទីទី៩ និងនាទីទី២០ និងនៅនាទី៦៦ រកបានដោយកីឡាករ Divock Origi ក្នុងលទ្ធផលបំបាក់ក្រុមភ្ញៀវ Watford ៥-០ បន្តឈរនៅកំពូលតារាងនៃ Premier League ដដែល។

ក្លឹបហង្សក្រហម Liverpool បន្តរកបាន ៣ពិន្ទុបន្ថែម តាមរយៈយកឈ្នះក្រុមភ្ញៀវ Watford ៥-០ នៅកីឡដ្ឋាន Anfield ក្នុងសប្តាហ៍ទី២៨ ជើងទី២ នៃក្របខណ្ឌ Premier League របស់អង់គ្លេស ដើម្បីឈរនៅកំពូលតារាងដដែល គ្រាដែលក្រុមលេខ២ Manchester City បានយកឈ្នះក្រុមញញួរធំ West Ham United ១-០ ដែលការប្រកួតបានធ្វើឡើងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរបញ្ជាក់ផងថា នៅពេលនេះក្លឹប Liverpool នៅតែឈរលើកំពូលតារាបណ្តោះអាសន្នដោយមាន ៦៩ពិន្ទុ និងក្រុមការពារតំណែងជើងឯក Manchester City បន្តឈរលេខ២ ដដែលដោយមាន ៦៨ពិន្ទុ៕