(ភ្នំពេញ)៖ តារាសម្ដែងលោក ហ៊ុន សុភី បានបង្ហាញនូវការលះបង់ខ្ពស់ស្ទើរមិនគួរឲ្យជឿ នៅពេលដែលលោកបានចូលរួមសម្ដែង ក្នុងរឿង «ទារុណកម្មខ្មោច» ដោយហ៊ានថតឈុតឆាក កប់ទាំងរស់ ដើម្បីឲ្យភាពយន្តមួយនេះ មានគុណភាពល្អឥតខ្ចោះ និងជាការរួមចំណែកលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យកាន់តែរីកចម្រើនផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ ផលិតកម្មមាតុចក្រហ្វីលម៍ រួមសហការ និងផលិតកម្មសិល្បៈខ្មែរភាពយន្ត បានដាក់ចេញនៅឈុតក្រៅឆាករបស់ខ្លួន ដែលទស្សនាហើយធ្វើឲ្យព្រឺសម្បុរតែម្តង ព្រោះការរៀបរាប់របស់តួនីមួយៗ និងរូបភាពនៃការតស៊ូថតឃើញហើយ ពិតជាសូមកោតសរសើ នៅការលះបង់ជាទីបំផុត បន្ទាប់ពីតារាសម្តែង ហ៊ុយ យ៉ាឡេង ដែលគេមើលឃើញមានការលះបង់ជាងគេ ទៅហើយនោះ។
ក្នុងនោះសូមរំលេចតួអង្គលោក ហ៊ុន សុភី ដែលជាកំពូលតួអង្គឯកជាប់ងារ ខាងតួខ្មែរក្រហម ដែលទើបបញ្ចប់ការចូលរួមសម្តែង ក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលជាភាពយន្តលំដាប់ពិភពលោក របស់លោកស្រី ជូលី រួចមក លោកត្រូវបានលោក ហ៊ុយ យ៉ាឡេង អញ្ជើញឲ្យចូលរួមសម្តែង ក្នុងខ្សែភាពយន្តរឿង «ទារុណកម្មខ្មោច» តែម្តង។ ក្នុងរឿងនេះ លោកសម្តែងធ្វើឲ្យលោក ហ៊ុយ យ៉ាឡេង រំភើបចិត្តយ៉ាងខ្លាំង ដោយ ហ៊ុយ យ៉ាឡេង បានប្រាប់ថា មុនដំបូងខ្លាចចិត្តគាត់ (ហ៊ុន សុភី) ដែរ នៅពេលដែលសុំគាត់កប់ទាំងរស់ មិនដឹងជាគាត់ព្រមឬអត់?
ប៉ុន្តែក្រោយពីការស្នើសុំ ចម្លើយមួយម៉ាត់យ៉ាងខ្លី គឺយល់ព្រម ដើម្បីកុនយើងល្អ។ ដូចនេះចង់មើលឈុតឆាកកប់ទាំងរស់ របស់លោក ហ៊ុនសុភី បែបណាសូមទស្សនាទាំងអស់គ្នា៖