(ថៃ)៖ កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ និងធ្វើឱ្យអ្នកគាំទ្ររំភើបជំនួស ពេលឃើញគូស្នេហ៍តារាប្រុសស្រី លោក Weir Sukollawat និង Bella Ranee តែងតែបង្ហាញភាពផ្អែមល្ហែម ចំពោះគ្នាទៅវិញទៅមក ក្រោយពីអ្នកទាំងពីរ បានប្រកាសពីទំនាក់ទំនងស្នេហ៍ជាសាធារណៈ។ អ្វីដែលពិសេស ក្នុងថ្ងៃបុណ្យ នៃក្តីស្រឡាញ់ គូស្នេហ៍ទាំងពីរ បានចំណាយពេល បង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក តាមរយៈការជូនបាច់ផ្កាកុឡាបក្រហមជាច្រើនទង ខណៈទៅញ៉ាំអីជាមួយគ្នា។

ជាការពិត តួឯកប្រុសរូបសង្ហារលោក Weir Sukollawat សប្បាយចិត្តពេក ក៏បានបង្ហោះសារក្នុងចិត្ត បន្ទាប់ពីទទួលបានកាដូរពិសេស ក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់ កាលពី ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០១៩ ពីគូស្នេហ៍ ដែលជាតួឯកស្រីនាង Bella Ranee។ គូស្នេហ៍តួឯកប្រុសស្រីរបស់ថៃមួយគូនេះ ត្រូវបានមហាជនសម្គាល់ឃើញថា បានបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ យ៉ាងសមសួន ក្រោយពីប្រកាសពីទំនាក់ទំនងស្នេហា ឲ្យអ្នកគាំទ្របានដឹង។ អ្វីដែលសំខាន់ ទោះរវល់រៀងខ្លួន តែអ្នកទាំងពីរ មិនភ្លេចស្វីតគ្នាជាមួយ តាមរយៈការជូនកាដូរទៅវិញទៅមកទេ ។

ក្នុងបណ្តាញសង្គម លោក Weir ក៏បានបង្ហោះកាដូរបាច់ផ្កាកុឡាបក្រហមជាច្រើនទងដែលទទួលបានពី Bella និងសសេរសារប្រាប់ថា «រូបលោកសប្បាយចិត្តបំផុតក្នុងលោក»