(ភ្នំពេញ)៖​ មួយរយៈពេលចុងក្រោយនេះ​ សង្កេតឃើញថា​ នៅលើបណ្តាញសង្គម​ មានការបង្ហោះច្រើនទាក់ទងទៅនិងស្នេហា​បែកបាក់​ មានអ្នកទី៣ជ្រែកស្នេហ៍​ និងរឿងជាច្រើន ទៀត​ ទាក់ទងទៅនឹងជីវិតប្តីប្រពន្ធ។ ក្រោយពីមានរឿងរ៉ាវជាច្រើន​ ទាក់ទងរឿងគ្រួសារបែបនេះ​ អ្នកនាង​ Theara Leang​ ម្ចាស់ហាង​ TOPS BRAND បានសរសេរសារវែងអន្លាយមួយ​ រៀបរាប់ពីជីវិត​ «ប្តី​-ប្រពន្ធ» ដើម្បីជំនួយស្មារតី​ ដល់អ្នកមានជីវិត​ គូជាច្រើនទៀត។

ថៅកែស្រី​រូបស្រស់​ រួសរាយរាក់ទាក់​ ហាង​ TOPS BRAND​ និងជាម្ចាស់ក្រុមហ៊ុនផលិតផល​ ម៉ាក​ T&L Natural ​ អ្នកនាង​ Theara Leang បានប្រាប់ឲ្យដឹងថា​ «ពេលស្រលាញ់គ្នា​ អ្វីក៏ស្រស់បំព្រង ពិភពលោកមានតែបងនិងអូន​ អ្នកកំពុងអានធ្លាប់ឆ្លងកាត់ទេ? បច្ចុប្បន្ន​នេះ​ មានមនុស្សនិយាយតៗគ្នាថា​ គ្រួសារខ្លះ​រស់នៅមានសុភមង្គលណាស់​ ខ្លះល្អដែរ​ គ្រួសារខ្លះអត់សោះ​? តើមូលហេតុអ្វី? ជីវិតគូហេតុអ្វីចាំបាច់ជូរចត់​ ហេតុអ្វីមិនល្អដូចម្នាក់នេះ ដូចម្នាក់នោះ? តើលើលោកនេះ​ ពិតជាមានគ្រួសារអច្ឆរិយ:​ ដែលមិនចេះមានបញ្ហាសោះឬយ៉ាងណា? គ្មានទេ​ គ្រប់គ្រួសារ​ សុទ្ធតែមានបញ្ហា​ តូចឬធំ​ មានទាំងអស់​ តាមទំហំនៃទង្វើ​ គ្មាននរណាមួយល្អឥតខ្ចោះ​ ប៉ុន្តែគឺមនុស្ស​ ជាអ្នករៀបចំជីវិត​រៀងខ្លួន​ តើចាំបាច់អីមើលគេរហូត​នោះ....?»

អ្នកនាងបានសរសេរ​ ក្នុងសារនោះទៀតថា​ «ចាស់ៗពោលថា​ សំណាបយោងដី​ ស្រីយោងប្រុស​ ខ្ញុំគាំទ្រមែនទែន។ ប៉ុន្តែ​ ពាក្យ១ទៀត​ សម្លរឆ្ងាញ់ដោយសារគ្រឿង​ គ្រួសាររុង​រឿងដោយសារភរិយា។​ ខ្ញុំយល់ថាវាជាសម្ពាធដែលពិបាករើបំរាស់​ ឥឡូវនេះយើងចាប់ផ្ដើមវិភាគរឿងម្ហូបបន្តិចនាងធ្វើម្ហូបលើកណា​ ក៏ប្ដីនិយាយថា​ «អត់ឆ្ងាញ់​»​ ជារឿយៗ​ ហើយភាគច្រើន​ ប្ដីទៅញ៉ាំបាយក្រៅ​ ជុំមិត្តភក្តិ​ ផឹក​ លើកណាក៏ថាញ៉ាំមិនកើត​ អាងអីបាយក្រៅ​។ ប្រពន្ធបានត្រឹមលួចយំ​ អត់ហ៊ាន​និយាយច្រើន​ ព្រោះគេជាអ្នកផ្គត់ផ្គង់គ្រួសារ​ មិនអាចស្រែកជេរ​ ឬឈ្លោះគ្នា​ កុំអោយខ្មាស់គេ​ ព្រោះចាស់ៗ​និយាយថា​ «ខឹងប្ដីអោយទ្រាំអត់​ ប្ដីសង្កត់កុំអោយរើ»។ ហេតុអ្វីប្ដីមិនដែលនិយាយថា «អូន​ សម្លរនឹងដូចដាក់គ្រឿងខុស​ អូនសាកភ្លក់មើល​ ប្រៃផ្អែមមិចទេ​ បងញ៉ាំទៅដូចអត់សូវឆ្ងាញ់​ លើកក្រោយកុំដាក់ប្រៃពេក​ កុំដាក់ផ្អែមពេក​ បងចូលចិត្តរស់ជាតិស្រាលៗ» wow... នេះជាប្ដីគួរអោយគោរព​ និងមានសុជីវធម៌​ ជាមនុស្សប្រុសមែន។ ហើយនិយាយក្នុងនាម​ ជាបុរស​មានសុជីវធម៌ មិនមែនហាស្រែកៗ​ អត់ចេះដោះស្រាយ​ អត់ចេះណែនាំ​ គ្មានភាពជាអ្នកដឹកនាំក្នុងគ្រួសារ​ ហើយគ្មានស៉ីវធម៌មែនទែន​។ តាម​ការពិត​ ទោះជាប្រពន្ធធ្វើឆ្ងាញ់​ ឬមិនឆ្ងាញ់​ ប្ដីនៅតែចូលចិត្តញ៉ាំក្រៅដដែល​ រឿងនឹងជាចរឹកមនុស្សប្រុសខូច»

អ្នកនាងសរសេរបន្តទៀតថា​ «ប្រពន្ធបន្ទោសប្ដី​ដើរលេងអត់​ចូលផ្ទះ​ មានស្រី​ ដាច់យប់រហូត​ ចំណែកប្ដី​ បន្ទោសប្រព​ន្ធ​អត់ចេះធ្វើការងារអីទេ​ ផ្ទះចូលមកលើកណាក៏មិ​នស្អាត​ មើលខោអាវកូនប្រឡាក់បាយម្ហូប​ តែម៉ោងបាយជួនបាយមិនទាន់ឆ្អិន​ រវល់ធ្វើអីម្ងៃៗ? ( So sad..! ថាប្រពន្ធទៅ​ ខឹងនិយាយរករឿងប្ដីនៅតែក្រៅ​ តែប្ដីរះប្រពន្ធខ្លាំងដែរ​នឹង​ តើមានដែលចេះយកគ្នាដាក់ក្នុងចិត្ត​ ក្នុងបេះដូងទេ? ស្គាល់ខ្លួនអែងជាអ្នកណា​ទេ? ) តើសុភមង្គលនៅត្រង់ណា? ប្ដីប្រពន្ធឈ្លោះទាស់ទែងគ្នា​ ស្មើនឹងគ្មានដំណោះស្រាយ​ បើនៅតែស្រែកយកឈ្នះរៀងខ្លួ​នបែបនេះ? ប្រពន្ធ​ ដឹងតែប្ដីមិនសូវនៅផ្ទះ​ ខឹង​ប្ដី តែប្ដី​ ដែលជាជំហររបស់គ្រួសារទាំងមូល​ ដែលគិត​ដឹងទេថា​ គួរធ្វើអ្វី?កុំអោយមានបន្ទុកលើ​ប្រពន្ធពេក​ (និយាយដូចជាកាន់ជើងខាងស្រី​) ប៉ុន្តែគួរពិចារណា។

តើ....ប្ដីល្អគួរធ្វើបែបណាចំពោះគ្រួសារ?

រាល់បញ្ហាបន្តិចបន្តួចក្នុងផ្ទះ​ ត្រូវគិតដោះស្រាយបញ្ចប់បញ្ហា។ ការងារខាងក្រៅហត់ខ្លាំង​ មិនហ៊ានស្រែកដាក់គេ​ ហើយប្រពន្ធកាន់តែមិនគួរស្រែកដាក់ប្រពន្ធ, ត្រូវទេបង? ចិត្តធ្ងន់ជានិច្ច​ កូនប្រុសដើមទ្រូង២ចង្អាម​ កុំអោយទន់ទ្រាយ​ ត្រូវដឹងថា​ គ្រួសារសំខាន់ខ្លាំងបំផុត។ ផិតប្រពន្ធ​ ខុសឬត្រូវ?​ កុំសួរ..ស្រីផិតក៏ខុស ប្រុសផិតក៏ខុស​ បើដរាបណានៅជាប្ដីប្រពន្ធ​ ខុសហើយថោកទៀត​ សួរថាពេលផិតទៅ​ ស្រួលទេ..? អ្នកផិតជួយបកស្រាយ​បន្តិច​ ចង់ដឹងណាស់​ និយាយមែនទែន​ ហាមធ្វើមុខភ្លើ។ ប្រុសដែលស្រលាញ់ប្រពន្ធពិត​ ទោះនាងនោះលួងលោមប៉ុណ្ណា​ ក៏អត់ដែរ​ តិចអត់ជឿ។

អ្នកនាងបានបន្ថែមចុងក្រោយថា​ «ខ្ញុំសូមនិយាយថា គ្រួសារ​ មានតម្លៃធំធេងណាស់​ អាចនិយាយបានថា​ ខ្ញុំបានជួបប្ដីល្អម្នាក់​ ខ្ញុំស្កប់ស្កល់ណាស់​ ប៉ុន្តែសួរថាអនាគតមើលឃើញទេ​ អត់ទេ...! ប៉ុន្តែថ្ងៃនេះ​ ពួកយើងត្រូវតែល្អ​ ហើយត្រៀមខ្លួនល្អសម្រាប់ថ្ងៃស្អែក ស្អែករហូត​១ឆ្នាំ​ ទាក់ពាក្យគ្នា​ ៤-៥ដង​បានហើយ​ ប៉ុន្តែកុំបែកគ្នា រឿងអ្វីក៏ខ្ញុំលើកលែង​ ប៉ុន្តែអត់មានអាដែងនែក​ ទៅខារ៉ាអូខេ​ អោបស្រី​ លួចមានស្រី​ មានប្រពន្ធចុងអីនឹងហេ​ ស្រលាញ់ប្ដីមែន​ តែមានដែលថាអោយប្ដីមានស្រីទេ? កុំថាឡើយលួចលាក់ជួបស្រី សូម្បីតែឆាតលេងជាមួយស្រីក៏សូមអត់​ដែរ​ប្រាប់អោយហើយ ហើយខ្ញុំក្លាហាន​ណាស់​ ខ្ញុំបាននិយាយពាក្យទាំងនេះរួចហើយ»