(កូរ៉េ)៖ Irene សមាជិកក្រុម Red Velvet បានចេញមុខឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលនិយាយថាប្រធានាធិបតីកូរ៉េ ខាងជើងលោក Kim Jong Un ជាអ្នកគាំទ្ររបស់នាង។

នៅថ្ងៃនេះ ក្នុងកម្មវិធី «I’ll Win You Over With My Channel» របស់ទូរទស្សន៍ SBS, Irene ត្រូវបានសួរពីបទពិសោធន៍របស់នាង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រវត្តិសាស្ត្រ នៅកូរ៉េខាងជើងកាលពីឆ្នាំមុន។

ពេលនោះពិធីករ Kang Ho Dong លើកឡើងថា មានពាក្យចចាមអារ៉ាមថា លោកប្រធានាធិបតី Kim Jong Un ជាអ្នកគាំទ្ររបស់ Irene បន្ទាប់ពី គេឃើញលោកឈរនៅជិតនាងក្នុងរូបថតជាក្រុម ប៉ុន្តែត្រូវបានតារាស្រីរូបនេះបដិសេធថា «វាមិនពិតទេ»។ នាងបាន​ពន្យល់ថា «យើងបានថតរូបភ្លាមៗក្នុងលក្ខណៈ ជាក្រុមបន្ទាប់ពីការសម្តែងរបស់យើង។ ចៃដន្យអី នាងត្រូវបានគេរុញឲ្យឈរនៅក្បែរលោក Kim Jong Un តែមិនមានអត្ថន័យពិសេសអ្វីលើសពីនេះទេ»។ ជាមួយគ្នានេះ Irene និយាយថា នាងបានដឹងដំណឹងចចាមអារ៉ាមនេះបន្ទាប់ពី ត្រឡប់ទៅទីក្រុងសេអ៊ូលវិញ៕