(កូរ៉េ)៖ ភ្នាក់ងារទាំងពីរបានបកស្រាយខុសគ្នាចំពោះដំណឹងចចាមអារ៉ាម ពាក់ព័ន្ធនឹងទំនាក់ទំនងរវាង Yunhyeong សមាជិក iKON និង Daisy សមាជិក MOMOLAND។
នៅថ្ងៃទី១៤ ខែកុម្ភៈនេះ រឿងអាស្រូវស្នេហ៍រវាង Yunhyeong និង Daisy ហាក់ដូចជានៅជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍នៅឡើយ។
ប្រភពមួយនិយាយថា អ្នកទាំងពីរបានណាត់ជួបអស់រយៈពេលជាងបីខែមកហើយ ពួកគេតែងតែជួបគ្នាអំឡុងពេលសម្រាកពីការងារ។ ក្រោយបែកធ្លាយដំណឹងនេះ មិនបង្អង់យូរ MLD Entertainment និង YG Entertainment ភ្នាក់ងាររបស់តារាប្រុសស្រីទាំងពីរក៏បានចេញមុខបកស្រាយភ្លាមៗដែរ។
MLD Entertainment អះអាងថា Yunhyeong និង Daisy ពិតជាមានទំនាក់ទំនងស្នេហា និងណាត់ជួបគ្នាអស់រយៈពេលប្រហែលជាបីខែមកហើយ ស្រាប់តែ YG Entertainment បានច្រានចោលពាក្យចចាមអារ៉ាមនេះដោយលើកឡើងថា ពួកគេទើបតែបានស្គាល់និងជួបគ្នាច្រើនដង តែអ្នកទាំងពីរមិនទាន់ក្លាយជាគូស្នេហ៍ទេ។
ដោយមានការអះអាងខុសគ្នា អ្នកគាំទ្រសង្ឃឹមថា Yunhyeong និង Daisy នឹងបកស្រាយរឿងនេះដោយផ្ទាល់៕