(កូរ៉េ)៖ នៅក្នុងបទសម្ភាសន៍មួយលើកញ្ចក់ទូរទស្សន៍ MBC អ្នករាយការណ៍ព័ត៌មានបានលើកឡើងថា K-Pop កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង រហូតដល់ Westlife ដែលជាក្រុមតារាចម្រៀងជនជាតិអៀរឡង់ សួរថាតើពួកគេអាចធ្វើការជាមួយ BTS ដែរឬទេ? ក្រុម Westlife បានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៨។
អាល់ប៊ុមចម្រៀងដំបូងរបស់ក្រុមនេះដូចជា Coast to Coast, World of Our Own, Unbreakable និង Turnaround ទទួលបានការគាំទ្រខ្លាំងនៅទូទាំងពិភពលោក ហើយ Westlife ក៏បានបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ផងដែរ បន្ទាប់ពីបទចម្រៀងរបស់ពួកគេជាប់ចំណាត់ថ្នាក់លេខមួយជាប់ៗគ្នា ចំនួន ៧បទ នៅក្នុងចក្រភពអង់គ្លេស។ ដោយឡែក BTS ទើបតែបានបំបែកឯកទគ្គកម្មនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Grammys សម្រាប់ក្រុម K-Pop ដំបូង ដែលបានបង្ហាញវត្តមាននៅទីនោះ។
អាល់ប៊ុមរាប់លានរបស់ BTS ត្រូវបានលក់ចេញគ្មានសល់ រហូតដល់បំបែកកំណត់ត្រាពិភពលោក ហើយពួកគេក៏ជា ក្រុម K-Pop ដំបូង ដែលបានឈ្នះ BBMA និងបានបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ Time ជាអ្នកដឹកនាំជំនាន់ក្រោយទៀតផង។ អ្នកគាំទ្រពិតជារំភើបចិត្តណាស់ ប្រសិនបើក្រុមតន្រ្តីទាំងពីរធ្វើការជាមួយគ្នានោះ វាពិតជាអស្ចារ្យ៕