(ភ្នំពេញ)៖ ថ្មីៗនេះ តារាសម្ដែងល្បីខាងក្បាច់គុណ និងបានអភិវឌ្ឍខ្លួន ក្លាយជាអ្នកចម្រៀងវ័យក្មេង លោក សុខ ដែន បានបញ្ចេញនូវបទចម្រៀង ថ្មីរបស់ខ្លួនមួយបទទៀតហើយ ដែលជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍ ហើយអ្វីដែលកាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺ​លោក បញ្ចេញបទថ្មី របស់ខ្លួន ដែលមានចំណងជើងថា «សង្សារក្មេង» ដើម្បីជាការអបអរ និងជាកាដូរ ក្នុងថ្ងៃកំណើតរបស់ខ្លួន ក្នុងថ្ងៃ១៤ ខែកុម្ភៈនេះ ហើយជាថ្ងៃទិវាបុណ្យ នៃក្ដីស្រឡាញ់ថែមទៀតផង​។

ជាការពិត បទថ្មីទើបនឹងចេញ​របស់លោក សុខ ដែន ដែលមានចំណងជើងថា «សង្សារក្មេង» មួយបទនេះ ត្រូវបានលោកបកស្រាយបានយ៉ាង​ពីរោះ រណ្ដំជាប់ចិត្ត ​ខណៈបទនេះ ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានទស្សនិកជនគាំទ្រយ៉ាងច្រើន ទៅហើយ​។

ម្យ៉ាងវិញទៀត ដើម្បីជាការអបអរ ដល់ថ្ងៃបុណ្យ​ទិវានៃក្ដី​ស្រឡាញ់ ព្រមទាំងជាថ្ងៃខួប​កំណើត របស់លោកផងនោះ ទើបលោក សុខ ដែន បានបញ្ចេញនូវបទចម្រៀង មួយបទនេះ ជូនដល់ប្រិយមិត្ត ទស្សនិកជន ស្ដាប់កំសាន្តអារម្មណ៍ផងដែរ​។

តោះចង់ដឹងថា បទចម្រៀង «សង្សារក្មេង» របស់ លោក សុខ ដែន ពីរោះយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់នូវចម្រៀងមួយបទនេះ ទាំងអស់គ្នា​៖