(កូរ៉េ)៖ នៅក្នុងបទសម្ភាសន៍ជាមួយ Igan Sports Jung Kyung Ho បានចែករំលែកពីក្តីស្រឡាញ់ ដែលលោកមានជាមួយ Sooyoung និង​បង្ហើបពីគម្រោងចង់រៀបការជាមួយនាងទៀតផង។ បន្ទាប់ពីត្រូវបានគេសួរពីគម្រោងនាពេលអនាគត ជាមួយ Sooyoung ក្រោយពីពួកគេបានណាត់ជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ Jung Kyung Ho បានលើកឡើងពីគុណសម្បត្តិ និងសមត្ថភាពរបស់នាងយ៉ាងច្រើន ជាពិសេសបញ្ជាក់ថា Sooyoung មិនចូលចិត្តគ្រឿងស្រវឹងទេ ដូច្នេះលោកកម្រនឹងផឹកជាមួយនាងណាស់ លើកលែងតែចង់គឺផឹកវាតែម្នាក់ឯង។ Jung Kyung Ho ក៏បានអរគុណ និងសុំទោស Sooyoung ចំពោះ​រឿងនេះផងដែរ។

នៅពេលគេសួរអំពីគម្រោងរៀបការរវាងលោកនិងមិត្តស្រី តារាប្រុសរូបនេះបញ្ជាក់ថា ពួកគេចង់រង់ចាំរហូតដល់សម្រេចគោលដៅក្នុងអាជីពសម្ដែងជាមុនសិន ប៉ុន្តែទោះបីជាមិនទាន់មានគម្រោងរៀបការពិតមែន ក៏លោកនៅតែចង់រៀបការជាមួយនារីដែលខ្លួនស្រឡាញ់។

ដោយគិតគូរយ៉ាង ល្អិតល្អន់ Jung Kyung Ho ចង់ឲ្យអាជីពសម្តែងរបស់ Sooyoung ទទួលជោគជ័យសិន ដោយមិនចង់ឲ្យវាប៉ះពាល់ដល់ជីវិតអាពាហ៍ពិពាហ៍ឡើយ ប៉ុន្តែពួកគេនឹងមានគម្រោងរៀបការនៅថ្ងៃខាងមុខ៕