(ភ្នំពេញ)៖ ស្របពេលពិធីបុណ្យចូលឆ្នាំប្រណៃណីខ្មែរ ជិតចូលមកដល់តារាចម្រៀងកញ្ញា យូរី ដែលគ្រប់គ្នាស្គាល់ថា ជាតារាចម្រៀងល្បីប្រចាំកម្ពុជា គ្រោងបញ្ចេញវីដេអូបទចម្រៀងថ្មី ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដោយបទចម្រៀងថ្មីនេះ ត្រូវបានកញ្ញាយូរី ជ្រើសរើសហាង មន្ដស្នេហ៍កាហ្វេ (Monsne Cafe CAMBODIA) ដើម្បីថតបទថ្មីនេះផងដែរ។

បទចម្រៀងថ្មីរបស់កញ្ញាយូរីនេះមានចំណងជើងថា «អ៊ូមវ៉ាក់អឺ» ជាចង្វាក់ញាក់ទុកសម្រាប់ឲ្យ អ្នកគាំទ្ររបស់ខ្លួនរាំលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ ដោយបទ «អ៊ូមវ៉ាក់អឺ» នឹងបញ្ចេញវីដេអូផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយឡែក សម្រាប់ការជ្រើសរើសហាង «មន្ដស្នេហ៍កាហ្វេ» ដើម្បីថតបទចម្រៀងថ្មីរបស់កញ្ញាយូរីនេះ ត្រូវបានលោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ ម្ចាស់ហាង «មន្ដស្នេហ៍កាហ្វេ» ឲ្យដឹងថា ដោយសារតែមន្ដស្នេហ៍កាហ្វេមានការតុបតែងចរនាស្រស់ស្អាត និងជាហាងដំបូងដែលប្រើពណ៌ផ្កាឈូកសុទ្ធ ក្នុងការតុងតែធ្វើឲ្យមានភាពទាក់ទាញ ទាន់សម័យ មានភាពស្ងប់ស្អាតល្អទីតាំងធំទូលាយ រួមទាំងការតុបតែងលំអរដោយកម្រងផ្កាយ៉ាងស្រស់ស្អាត ដែលត្រូវនឹង MV បទចម្រៀងថ្មីរបស់កញ្ញាយូរីនេះ។

លោកឧកញ៉ាបន្ដថា ជាមួយនឹងភាពស្រស់ស្អាតនៃការតុបតែងហាង «មន្ដស្នេហ៍កាហ្វេ» ព្រមទាំងអមដោយកាហ្វេ និងម្ហូបអាហារមានរសជាតិឈ្ងុយឆ្ងាញ់បានធ្វើឲ្យអតិថិជន ក៏ដូចជាតារាចម្រៀង តារាសម្ដែងប្រុសស្រីជាច្រើនបានគាំទ្រ និងកក់កន្លែងជាបន្ដបន្ទាប់ ដើម្បីរៀបចំកម្មវិធីផ្សេងៗរួមមាន៖ ថតបទចម្រៀងថ្មី, រៀបចំពិធីខួបកំណើត, រៀបចំកិច្ចប្រជុំជាដើម។

លោកឧកញ៉ាបន្ថែមថា «មន្ដសេ្នហ៍កាហ្វេបានបើកដំណើរការនៅកម្ពុជាជាង១ឆ្នាំមកហើយ ទោះបីមានវត្តមាននៅកម្ពុជារយៈពេលខ្លីពិតមែន ប៉ុន្ដែទទួលបានការគាំទ្រច្រើនពីអតិថិជន និងមានបម្រើជូនកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ មានរូបមន្ដពីប្រទេសជប៉ុនបន្ថែមពីនេះ ក៏មានការបម្រើជូនអាហារដូចជា គុយទាវប្រពន្ធខ្ញុំ, Chicken Bucket Cambodia មានរស់ជាតិឆ្ងាញ់ និងតម្លៃសមរម្យ»។

លោកឧកញ៉ាបន្ថែមថា មន្ដស្នេហ៍កាហ្វេមានបម្រើជូននូវសេវាកម្មជួលទីតាំង ដើម្បីរៀបចំនូវកម្មវិធីផ្សេងៗ និងបើកលក់ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ជារៀងរាល់ថ្ងៃ និងមានទីតាំងស្ថិតនៅលើផ្លូវ១៤៦ សង្កាត់វាលវង់ ខណ្ឌ៧មករា៕