(ភ្នំពេញ)៖ តារាសម្តែងស្រីចំណូលថ្មី ដែលមានរូបសម្រស់ស្រស់សោភា កញ្ញា នូ យូរី តាមរយៈការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នាងបានបង្ហាញប្រាប់នូវអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ដល់ទស្សនិកជន។ ក្នុងនោះ ពីធីករបានចោទសួរគួរឱ្យចង់ដឹងជាច្រើន ដល់តារាស្រីរូបនេះ ដោយក្នុងចំណោមនោះមានសំនួរ ០៣ ដែលទស្សនិកជនកំពុងចង់ដឹង ហើយក៏ជាចម្លើយដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
ខាងក្រោមនេះ គឺជាសំនួរចម្លើយ ដែលបានសួរ និង នូ យូរី បានឆ្លើយ ទាំងទឹកមុខញញឹម ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»៖
១៖ តើភាព High Show របស់កញ្ញា នូ យូរី បានប្រភពចំណូលមកពីការណាដែរ? (សំនួរពិធីករ)
- កញ្ញា នូ យូរី ថា «តាមពិតទៅ ចំណូលទាំងនោះ ខ្ញុំបានមកពីការងារសិល្បៈផង និងការងារដែលខ្ញុំលក់អីវ៉ាន់តាមអនឡាញផង គឺលក់កាបូប ដែលនាំចូលពីប្រទេសថៃ ហើយគូស្នេហ៍ខ្ញុំគឺគាត់ឧត្ថមខ្លះដែរ»។
២៖ តើរាល់ការធ្វើដំណើរទៅក្រៅប្រទេសម្តង កញ្ញាចំណាយលុយអស់ប៉ុន្មាន? (សំនួរពិធីករ)
- កញ្ញា នូ យូរី ឆ្លើយថា «ពេលដែលខ្ញុំទំនេរ ខ្ញុំចូលចិត្តធ្វើដំណើរកំសាន្តទៅក្រៅប្រទេស ខណៈភាគច្រើនខ្ញុំចូលចិត្តដើរលេង ខាងប៉ែកអាស៊ី ហើយសម្រាប់ការចំណាយគឺម្តងៗ អស់ប្រហែល ៣ ទៅ ៥ពាន់ដុល្លារ ព្រោះមានបងប្អូនច្រើន ត្រូវបានទិញឥវ៉ាន់ផ្ញើរបងប្អូនច្រើន។ សម្រាប់ខ្ញុំរយៈពេល ៣ខែ ឬកន្លះឆ្នាំអី ទើបខ្ញុំទៅដើរលេងម្តង»។
៣៖ តើកញ្ញា យូរី ធ្លាប់បានណាត់ជួបគូស្នេហ៍ដើរលេងនៅបរទេសទេ? (សំនួរពិធីករ)
- ស្រីស្រស់ រូបនេះ បានឆ្លើយទាំងទឹកមុខញញឹមថា «ចា៎បង! សង្សារខ្ញុំជាអនិកជន....គាត់នៅ New Zealand ម៉ាក់ប៉ាគាត់ជាជនជាតិខ្មែរ ហើយគាត់ចេញចូលៗស្រុកខ្មែរញឹកញាប់។ ខ្ញុំធ្លាប់ណាត់ជួបគ្នា ដើរលេងនៅក្រៅប្រទេសដែរ គឺដើរជិតៗហ្នឹងទេ ត្រឹម Singapore អី ដោយពេលគាត់ហោះពី New Zealand Singapore គាត់ណាត់ជួប ឱ្យយើងទៅលេងអីចឹងថា អាចមកបានអត់ ហើយខ្ញុំថា បើទំនេរខ្ញុំទៅ ខណៈទៅម្តង ៤ទៅ៥ថ្ងៃ»៕