(ភ្នំពេញ)៖ ថ្ងៃនេះ សូមនាំអារម្មណ៍ប្រិយមិត្ត មកស្តាប់កំសាន្តនូវចម្រៀងមួយបទ ដែលមានចំណងជើងថា «រឿងយើងទាំងពីរ» ច្រៀងដោយលោក សាន ផានិត ខណៈបទនេះដែរ ជាប្រភេទចម្រៀងបែបមនោសញ្ចេតនា និយាយពីរឿងស្នេហាមនុស្សពីរនាក់ ត្រូវសាច់រឿងយុវវ័យមួយចំនួន នាពេលបច្ចុប្បន្នតែម្តង។ ជាពិសេស មិនត្រឹមតែធ្វើឱ្យអ្នកដែលមានរឿងរ៉ាវស្នេហា ស្រដៀងនឹងបទនេះ ស្លុងអារម្មណ៍ទេ សូម្បីតែទស្សនិជនផ្សេងទៀត ស្តាប់ហើយពិតជាលន្លង់លន្លោច តាមបទនេះតែម្តង។
បទនេះត្រូវបានបង្ហោះឡើង នៅលើបណ្តាញសង្គម របស់លោក សាន ផានិត ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីហ្វេនៗ ដែលនិយមស្តាប់ចម្រៀងរបស់លោក ជាមួយនឹងទឹកដមសំនៀងស្អក។ មិនតែប៉ុណ្ណោះ គេសង្កេតឃើញថាមានទស្សនិកជនខ្លាង បានបញ្ចេញចំណាប់អារម្មណ៍ ដោយលើកឡើងថា «ទោះខកខានច្រៀងបទប្រភេទនេះច្រើនឆ្នាំ តែសំនៀងរបស់ លោក សាន ផានិត នៅតែពិរោះ និងអាចទាញចិត្តទស្សនិកជនបានដដែល មិនចាញ់កាលពីជាង ១០ មុននោះទេ»។
ដើម្បីជ្រាបច្បាស់ថា មួយបទនេះ ពិតជាពីរោះអន្លង់អន្លោច គួរឲ្យចាប់អារម្មណ៍បែបណាខ្លះ សូមទស្សនាកំសាន្តដូចតទៅ៖