(ថៃ)៖ ទន្ទឹមនឹងប្រជាប្រិយភាព របស់តារាសម្តែងស្រីជួរមុខរបស់ថៃ កញ្ញា Mai Davika កំពុងមានសន្ទុះ ដោយមានទស្សនិកជនទាំងក្នុង និងក្រៅស្រុកគាំទ្រច្រើនហើយនោះ បច្ចុប្បន្នតារាស្រីដួងនេះ ក៏កំពុងតែធ្វើឱ្យមហាជនគ្រប់គ្នា ចាប់អារម្មណ៍ផងដែរ ជាមួយនឹងសកម្មភាពប្រចាំថ្ងៃ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់នានារបស់នាង។
យ៉ាងណាមិញ ថ្ងៃនេះ Khmer Talking និង Fresh News សូមនាំអារម្មណ៍លោកអ្នកមកដឹងពីអាថ៌កំបាំង ក៏ដូចជារឿងរ៉ាវផ្ទាល់ខ្លួន ទាំង០៩ របស់តារាស្រី Mai Davika ដែលទស្សនិកជនគួរដឹង៖
១៖ កញ្ញា Mai Davika កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩២ មានសញ្ជាតិជាកូនកាត់ថៃ-បែលហ្ស៊ិក។
២៖ Mai Davika រស់នៅជាមួយម្តាយ និងមីងរបស់នាង បន្ទាប់ពីឪពុកម្តាយរបស់នាង បានលេងលះគ្នា តាំងពីនាង មានអាយុ ១០ឆ្នាំ។
៣៖ Mai Davika ត្រូវបានម្តាយនាង ដាក់ឈ្មោះក្រៅឱ្យថា «Mai» ព្រោះតែនាងមានមុខមាត់ស្រដៀងនឹងតារាចម្រៀងស្រី « Mai Charoenpura»។
៤៖ Mai Davika ចាប់ផ្តើមចូលបម្រើការងារក្នុងវិស័យសិល្បៈថៃ តាំងពីនាងមានអាយុ ១៣-១៤ ឆ្នាំមកម្ល៉េះ។ កាលណោះ នាងជាតារាម៉ូឌែលមួយដួង ផ្សព្វផ្សាយកង់ម៉ាក់ល្បីមួយ របស់ជប៉ុន។
៥៖ ខ្សែភាពយន្តដែល Mai Davika ចូលរួមសម្តែងជាលើកដំបូង ក្នុងអំឡុងឆ្នាំ ២០១០ – ២០១១មានចំណងជើងថា «Ngao Kammathep» ដែលចាប់ដៃគូជាមួយ តារាប្រុស Weir Sukollawat។
៦៖ តារាស្រីរូបនេះ បានបរិច្ចាកទឹកប្រាក់ចំនួន ៣០,០០០ Baht ប្រហែល ១ពាន់ដុល្លារ សម្រាប់ជួយសង្គ្រោះសត្វឆ្កែ ប៉ុន្តែពេលនោះ នាងមិនបានរាយការណ៍ឱ្យអ្នកកាសែតដឹងឡើយ។
៧៖ Mai Davika បានបរិច្ចាកសក់ផ្ទាល់ខ្លួនរបស់នាង ដើម្បីធ្វើសក់សប្បនិម្មិត។
៨៖ Mai Davika ជាតារាស្រីដំបូងក្នុងតំបន់អាស៊ី ដែលបានជ្រើសរើសជាឯកអគ្គរដ្ឋទូត សម្រាប់ក្រុមហ៊ុនម៉ាកល្បីមួយ មានឈ្មោះថា «Bolon» ។
៩៖ ដោយសារតែមានភាពមមាញឹក Mai Davika ទើបតែបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ នៅចុងឆ្នាំ ២០១៨ បន្ទាប់ពីចំណាយពេលវេលារៀន ជាង៧ឆ្នាំ៕