(ឌូបៃ)៖ ក្រុមបាល់ទាត់ជម្រេីសជាតិកាតា បានឈ្នះជេីងឯកពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ក្រោយយកឈ្នះសាម៉ូរៃជប៉ុន ៣-១ នៅវគ្គផ្តាច់ព្រ័ត្រការប្រកួតដែលបានធ្វេីឡេីងនៅរាត្រីថ្ងៃសុក្រ ទី០១ ខែកុម្ភ: ឆ្នាំ២០១៩ នៅទីក្រុង Abu Dabia នៃប្រទេសអារ៉ាប់រួម។ កីឡាករពាក់លេខ១៩ Amoez Ali ជាអ្នករកបានគ្រាប់ទី១អោយម្ចាស់ផ្ទះ FIFA World Cup 2022 កាតានៅនាទីទី១២ ដោយការទាត់បាល់បកក្រោយ (ស៊ីហ្សូ) នៅនាទីទី១២ មុនពេលមិត្តរួមក្រុមពាក់លេខ៦ Aziz ស៊ុតពីចម្ងាយរកបានគ្រាប់ទី២ នៅនាទីទី២៧ ចប់វគ្គទី១ រយ:ពេល៤៥នាទី។
យ៉ាងណាក៏ដោយ ជប៉ុនវាយបកបានតែ១គ្រាប់នៅនាទីទី៦៩ ដោយកីឡាករ Minamino មុនពេលពេលត្រូវបាន Akram Afif រកបានគ្រាប់ទី៣ អោយកាតានៅនាទីទី៨៣ ដោយបាល់ប៉េណាល់ទីរហូតចប់ការប្រកួតពេញម៉ោង ៩០នាទី។
នេះជាលេីកទី១ ផងដែរដែលកាតាឈ្នះជេីងឯកពានប្រចាំទ្វីបអាស៊ី AFC Asian Cup មាន៤៥ប្រទេស ដែលរៀបចំដោយសហព័ន្ធ AFC បាន១៧សម័យកាលមកនេះ ដោយជប៉ុនធ្លាប់ឈ្នះ៤ដងច្រេីនជាងគេ។
គួរបញ្ជាក់ផងថា សម្រាប់ជេីងឯកកាតា ទទួលបានពានប្រចាំព្រឹត្តិការណ៍១ អមដោយទឹកប្រាក់៥លានដុល្លារ និងមេដាយមាស ខណ:ជេីងឯករង ជប៉ុន ទទួលបាន៣លានដុល្លារ អមដោយមេដាយប្រាក់៕