(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសព ក្នុងពិធីបុណ្យគំរប់ខួប ៧ថ្ងៃ ក្នុងការឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ។ ក្នុងនោះតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញនូវទឹកមុខយ៉ាងក្រៀមក្រំ និងសោកសៅជាទីបំផុត ព្រមទាំងបានសរសេរលិខិត រំលែកទុក្ខ ដល់គ្រួសារនៃសព ជាពិសេសលោក ខេមរៈ សិរីមន្ត ផងដែរ។
ជាការពិត ក្រៅពីវត្តមាន តារាល្បីៗ ដែលបានទៅចូលរួម ពិធីបុណ្យ៧ថ្ងៃរបស់ ខេមរៈ ស្រីពៅ សម្រាប់រសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ នេះ ដោយក្នុងនោះវត្តមានរបស់ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានមកចូលរួមរំលែកទុក្ខក្នុង ពិធីបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ ខណៈដែលនាងបានបង្ហាញនូវទឹកមុខ យ៉ាងក្រៀមក្រំ ព្រមទាំងបានជួបផ្ទាល់ ជាមួយនឹងលោក ខេមរៈ សិរីមន្ត និងលើកទឹកចិត្តលោកឲ្យរឹងមាំឡើង ហើយចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។
គួររំឭកថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាព នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ ខណៈដែលថ្ងៃនេះ គឺជាថ្ងៃរៀបចំបុណ្យ៧ថ្ងៃ របស់កញ្ញា ខេមរៈ ស្រីពៅ។ ក្នុងនោះ គេសម្គាល់ឃើញមាន វត្តមានអ្នកសិល្បៈជាច្រើន ជាពិសេសគឺកញ្ញា ឱក សុគន្ធកញ្ញា ក៏បានទៅចូលរួមក្នុងពិធីបុណ្យ គម្រប់៧ថ្ងៃ របស់ ខេមរៈ ស្រីពៅ ផងដែរ៕