(ចិន)៖ មនុស្សរាប់លាននាក់ និងត្រូវធ្វើដំណើរដើម្បីជួបជុំគ្រួសាររបស់ពួកគេ អំឡុងពេលថ្ងៃឈប់សម្រាក ឬ ថ្ងៃបុណ្យនិទាឃរដូវ។ ក្នុងនោះ វាក៏ជាពេលវេលាដ៏មមាញឹក នៅឆ្នាំនេះ សម្រាប់កន្លែងចិញ្ចឹមសត្វ ផងដែរ។  ម្ចាស់សត្វម្នាក់ បានប្រាប់ថា «វាមិនងាយស្រួលទេ ក្នុងការរកកន្លែងស្នាក់នៅ សត្វចិញ្ចឹមរបស់ខ្លួន ឲ្យសមល្មម នៅក្នុងទីក្រុង តម្រូវទៅតាមសត្វឆ្កែដែលជាសត្វចិញ្ចឹមរបស់ខ្លួន។ ដូច្នេះនៅជាយក្រុង ប្រហែលជាអាចល្អ ជាងនៅទីក្រុង ប៉ុន្តែចំពោះសេវាកម្មមើលថែសត្វ នៅជាយក្រុង អាចមានតម្លៃថ្លៃជាងនៅទីក្រុង»

Zhou Tianxiao ធ្វើការនៅកន្លែងសម្រាប់ចិញ្ចឹម សត្វឆ្កែ។ សេវាចិញ្ចឹមសត្វ មានតម្លៃ ២០០ យន់ ឬជិត ៣០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ សម្រាប់បន្ទប់ ៥ ទៅ ៦ ម៉ែត្រការ៉េ ក្នុងអំឡុងពេលពិធីបុណ្យនិទាឃរដូវ។ តំលៃទ្វេដង បើទំហំ បន្ទប់ធំជាងនេះ គុណនឹងពីរ។ ម្ចាស់ចិញ្ចឹម បានកក់បន្ទប់ ទុក ស្ទើរតែពេញអស់។ ទោះជាមានការកក់បន្ទប់ស្ទើរតែអស់ក្ដី ប៉ុន្តែបើងាកមកតម្លៃវិញ មិនមែនជាបញ្ហា របស់ម្ចាស់សត្វចិញ្ចឹម នោះទេ។ ផ្ទុយទៅវិញ ម្ចាស់សត្វចិញ្ចឹម ដែលមកកក់កន្លែងឲ្យសត្វចិញ្ចឹម យកចិត្តទុកដាក់ និង ពិចារណា ពីបញ្ហាថា តើសត្វចិញ្ចឹមនឹងមានសុខភាពល្អ ឬអត់ ហើយ មានផាសុកភាព ក្នុងការរស់នៅដែរឬយ៉ាងណា។

ម្ចាស់ឆ្កែ និង ឆ្មាពីរក្បាល នាងបាននិយាយថា «ការចំណាយសំខាន់ គឺលើអាហារ និង អាហារសម្រន់ ដែលជាមធ្យមវាត្រូវចំណាយប្រាក់ប្រហែល ២ ពាន់ យន់ ឬប្រហែលនឹង ជិត ៣០០ ដុល្លារ ក្នុងមួយខែ»។ នាងនិយាយបន្ថែមទៀតថា វាថែមទាំងអាច ចំណាយរហូតដល់ រាប់ម៉ឺនយន់ទៀត សម្រាប់អ្នកផ្សេងៗទៀត ដែលយកសត្វចិញ្ចឹមរបស់ពួកគេ មកឲ្យកន្លែងចិញ្ចឹមសត្វ មើលថែ នៅជាយក្រុងនេះ។ អ្នកប្រើប្រាស់ដូចជា Chen និង មិត្តភក្តិរបស់នាង កំពុងបង្កើតឱកាសអាជីវកម្មដ៏ធំ នៅក្នុង ទីផ្សារ ថែទាំសត្វចិញ្ចឹម របស់ប្រទេសចិន។

កាសែតឧស្សាហកម្មសត្វពាហនៈចិន បានរកឃើញថា ទីផ្សារនេះបានឈានដល់ ១៧០ ពាន់លានយ័ន ឬប្រហែលនឹង ២៥ ២៣៦ នៅឆ្នាំ ២០១៨ គឺកើនឡើង ២៧% ពីមួយឆ្នាំមុន។ នៅឆ្នាំ ២០១៨ ម្ចាស់សត្វចិញ្ចឹមចំណាយប្រាក់ប្រមាណ ៥ពាន់ យន់ក្នុងមួយក្បាល។ ចំនួននេះ បានកើនឡើង ១៥ ភាគរយ ធៀបនឹងឆ្នាំមុន។ ទីផ្សារថែទាំសត្វចិញ្ចឹមរបស់ប្រទេសចិនបានស្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របតាមកំណើនចំនួនគ្រួសារ ដែលមានសត្វចិញ្ចឹម។

ទោះជាយ៉ាងណាក្ដីជាទូទៅគេសង្កេតឃើញថា សមាជិកគ្រួសារសត្វ និងចំនួនទឹកប្រាក់ដែលត្រូវ ចំណាយដោយម្ចាស់សត្វចិញ្ចឹមនឹងមានការកើនឡើង ដូច្នេះគជឿថា ទីផ្សារថែទាំសត្វចិញ្ចឹមនឹងបន្តមានការឡើង កាន់តែខ្លាំង៕