(កូរ៉េ)៖ នៅថ្ងៃនេះមានសេចក្តីរាយការណ៍ថា ក្រុមចម្រៀង K-Pop ដ៏ល្បី BTS បានបញ្ចប់ការថតវីដេអូតន្ត្រីរបស់ពួកគេហើយ។ មិនបង្អង់យូរ តំណាង Big Hit Entertainment ក៏បានបដិសេធចំពោះដំណឹងចចាមអារ៉ាមនេះដោយលើកឡើងថា វាមិនមែនជាការពិតឡើយ។ ក្រុមហ៊ុនគ្រាន់តែអាចអះអាងរឿងនេះ បន្ទាប់ពីកាលវិភាគនៃការត្រឡប់មកវិញរបស់ពួកគេ នឹងចេញជាផ្លូវការ។
គួរបញ្ជាក់ថា ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ក្រុមតារាចម្រៀង BTS បានបញ្ចប់ការថត MV របស់ ពួកគេនៅ Namyangju ហើយត្រៀមនឹងត្រឡប់មកវិញនៅអំឡុងខែមេសាឬឧសភា ឆ្នាំ២០១៩ ប៉ុន្តែក្រុមអ្នកគាំទ្រ BTS ប្រហែលជាត្រូវរង់ចាំបន្តិច សម្រាប់ការវិលត្រឡប់របស់ពួកគេក្រោយពី Big Hit Entertainment ទើបនឹងធ្វើការបដិសេធ ចំពោះដំណឹងចចាមអារ៉ាមនេះ៕