(ភ្នំពេញ)៖ ជារឿងមួយដ៏គួរឲ្យត្រេកអរ ក៏ដូចជារំភើប សម្រាប់តារាកំប្លែង ដែលតែងតែ បង្កសំណើចក្អាកក្អាយ ដល់ទស្សនិកជន ឱ្យសប្បាយរីករាយ គឺនាយ ចយ ខណៈដែល រៀបការមិនទាន់គ្រប់មួយឆ្នាំផង ភរិយាតារាកំប្លែង នាយ ចយ បានប្រកាសពីដំណឹងល្អ លើគណនីហ្វេសប៊ុក ជាសាធារណៈថា នាងកំពុងមានផ្ទៃពោះដែលជាតំណក់ឈាម រវាងខ្លួន និង ស្វាមីសំណព្វចិត្ត នាយចយ។
ជាការពិត ភ្ជាប់ជាមួយនឹង អារម្មណ៍ត្រេកអរខ្លាំង អ្នកនាង ប៉ិច ក្វាន់ឌី ភរិយាតារាកំប្លែងនាយចយ បានព្រលយសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហើបប្រាប់អ្នកគាំទ្រថា «គ្មានអ្វីសប្បាយចិត្តជាង ទទួលបានសមាជិកថ្មីទេ welcome baby ទទួលបានការដូ ពិសេសមុនថ្ងៃខួបអាពាហ៍ពិពាហ៍»។
ជាមួយនឹងដំណឹង ដ៏រំភើបសម្រាប់ក្រុមគ្រសារតារាកំប្លែងនាយចយ រួមទាំងលោកផ្ទាល់ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ចូលរួមសម្ដែងក្ដីរំភើប ដ៏តារាកំប្លែងរូបនេះផងដែរ។
គួរបញ្ជាក់ថា នាយ ចយ និង ភរិយារូបស្រស់ អ្នកនាង ប៉ិច ក្វាន់ឌី បានកាន់ដៃគ្នាចូលរោងការ នៅចុងខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ ហើយបើគិតមកដល់ពេលនេះ អ្នកទាំងពីររៀបការមិនទាន់ បានមួយឆ្នាំនៅឡើយទេ៕