(អាមេរិក)៖ ថ្មីៗនេះ Kourtney Kardashian សារភាពថា នាងចង់មានស្នេហាម្តងទៀត ហើយមិនបានប៉ុន្មានថ្ងៃផង តារាទូរទស្សន៍ស្រីរូបនេះត្រូវបានគេប្រទះឃើញបណ្តើរបុរសប្លែកមុខម្នាក់ ចេញពីភោជនីយដ្ឋានមួយកន្លែង។
ទោះបីស្ថិតក្នុងវ័យ៣៩ឆ្នាំពិតមែនប៉ុន្តែ Kourtney នៅតែជានារីមានមន្តស្នេហ៍ហើយ តាមរយៈរូបភាពដែលគ្រប់គ្នាបានឃើញនៅពេលនេះ
បុរសដែលនាងកំពុងបណ្តើរមិនមែនជាតារាម៉ូឌែល វ័យ២១ឆ្នាំ Luka Sabbat ដែលធ្លាប់មានពាក្យចចាមអារ៉ាមពីមុន នោះទេ តែបុរសនោះត្រូវបានគេស្គាល់ថា Dakota Duron ហើយពួកគេកំពុងចាកចេញពីភោជនីយដ្ឋានស៊ូស៊ីស្ថិតនៅ Malibu កាលពីថ្ងៃទី២៣ ខែមករា។
Dakota Duron មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រួសារ Kardashians ខណៈ ដែលគេត្រូវជាបងថ្លៃរបស់ Rich Wilkerson Jr. អាចារ្យនៅក្នុងពិធីរៀបការរបស់ Kim Kardashian និង Kanye West កាលពីឆ្នាំ ២០១៤ ប៉ុន្តែ Dakota បានរៀបការរួចទៅហើយ ដូច្នេះប្រហែលជាគ្មានទំនាក់ទំនងអ្វីពិសេសទេរវាងលោក និង Kourtney។
គួរបញ្ជាក់ថា ក្រោយពីបែកបាក់ជាមួយស្វាមីហើយ ម្តាយកូន៣នាក់រូបនេះក៏មានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យ២៦ឆ្នាំ Younes Bendjima តែពួកគេក៏ចែកផ្លូវគ្នាទៀតនៅអំឡុងខែសីហា ឆ្នាំ២០១៨ ក្រោយមក Kourtney ត្រូវបានគេប្រទះឃើញដើរផ្សារ និងទទួលទានអាហារល្ងាចជាមួយតារាម៉ូឌែល Luka ដែលអ្នកគាំទ្រគិតថា តារាប្រុសវ័យក្មេងរូបនេះទំនងជាគូស្នេហ៍ថ្មីរបស់នាង ប៉ុន្តែរឿងនេះហាក់ស្ងប់ស្ងាត់ទៅវិញ៕