(ថៃ)៖ បន្ទាប់ពីធ្វើដំណើរកំសាន្តទៅទឹកដីប្រទេសជប៉ុន ជាមួយមិត្តភ័ក្តប្រុសស្រីជាច្រើននាក់ និងមាននារីម្នាក់ ដែលត្រូវបានទស្សនិកជនសង្ស័យថា ជាគូស្នេហ៍របស់ខ្លួនរួចមក ពេលនេះ តារាប្រុសលោក Jumes Jirayu ព្រមសារភាពហើយ ថាលោកពិតជាមួយគូស្នេហ៍មែន។ ការសារភាពបែបនេះ បានធ្វើឱ្យទស្សនិកជន ជាច្រើនមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ថា តារាប្រុសរូបនេះ ហ៊ានសារភាពឡើយ ព្រោះលោក ហាក់មិនខ្លាចពីការបាត់បង់ប្រជាប្រិយភាពនោះទេ។

ការថ្លែងប្រាប់បែបនេះ ធ្វើឡើងក្នុងបទសម្ភាសន៍មួយជាមួយអ្នកកាសែត ដោយក្នុងនោះ លោក Jumes Jirayu លើកឡើងថា ខ្លួនពិតជាមួយគូស្នេហ៍មែន ក្នុងពេលបច្ចុប្បន្ននេះ ហើយមិនអាចប្រាប់ថាជានរណាបានទេ ព្រោះគូស្នេហ៍លោក មិនមែនជាអ្នករស់ក្នុងរង្វង់សិល្បៈ។ អ្វីដែលសំខាន់ លោកបានសង្កត់ធ្ងន់ថា ការសារភាពបែបនេះ ដោយសារតែលោក ចង់ផ្តល់កិត្តិយសដល់ នារីដែលលោកស្រឡាញ់។

ទោះមិនទាន់បង្ហាញមុខគូស្នេហ៍លោកក៏ដោយ ក៏ទស្សនិកជនអាចសន្និដ្ឋានថា គឺជានារីម្នាក់ណាបានដែរ ព្រោះលោក Jumes Jirayu បានបង្ហាញភាពស្និតស្នាល និងសាងភាពផ្អែមល្ហែម ជាមួយ​នារីម្នាក់ មានរូបសម្រសស្រស់ស្អាត ក្នុងដំណើរកំសាន្តទៅជប៉ុន។ ទោះបែបនេះក្តី តែអ្នកតាមដាន សកម្មភាពរបស់តារាប្រុសរូបនេះ នៅតែបន្តតាមដានជានិច្ច រហូតលោក Jumes ទម្លាយការពិត ថាជានារីរូបណា៕