(កូរ៉េ)៖ នៅថ្ងៃនេះ Big Hit Entertainment បានប្រកាសឲ្យដឹងពីសមាជិកក្រុមតារាចម្រៀងប្រុសថ្មីរបស់ខ្លួនហើយដែលមាន ឈ្មោះ ថា Tomorrow X Together ឬ TXT ។ ក្រុមចម្រៀងថ្មីនេះដឹកនាំដោយតារាប្រុសវ័យក្មេង Soobin និងសមាជិក ៤រូបទៀតរួមមាន Yeonjun, Hueningkai, Taehyun និង Beomgyu ។

គ្រាន់តែការបង្ហាញពីឈុតវីដេអូខ្លីដែលមាន រយៈពេលត្រឹមពីរនាទីប៉ុណ្ណោះ TXT បានទាក់ទាញអ្នកទស្សនាជាង ២.៥លាននាក់ក្នុងរយៈពេល១០ម៉ោងបន្ទាប់ពី ការចេញផ្សាយកាលពីពាក់កណ្តាលយប់ថ្ងៃពុធ។

គណនី Twitter ផ្លូវការរបស់ TXT ក៏ត្រូវបានបង្កើតឡើងក្នុងពេល ដំណាលគ្នានៅពាក់កណ្តាលអធ្រាត្រមានអ្នកតាមដានជិតកន្លះលាននាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ថា Big Hit Entertainment ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយ Bang Si-hyuk ដែលធ្លាប់ធ្វើការជាមួយ JYP Entertainment ហើយ TXT នឹងក្លាយជាក្រុមដំបូងដែលបានចាប់ផ្តើមនៅក្រោមភ្នាក់ងារនេះចាប់តាំងពីការបង្ហាញខ្លួន របស់ BTS នៅក្នុងខែមិថុនា ឆ្នាំ២០១៣។ ទោះបីជាមិនទាន់ប្រកាសកាលបរិច្ឆេទចេញផ្សាយអាល់ប៊ុមផ្លូវការដំបូង របស់ខ្លួនក៏ដោយប៉ុន្តែ TXT កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រជាច្រើនរួចទៅហើយ៕