(ភ្នំពេញ)៖ អតីតបេក្ខជន-បេក្ខនារី ក្នុងកម្មវិធី «Cambodian Idol» ដែលគេស្គាល់ថា ជាអ្នកមានសមត្ថភាព និងមានសំឡេងពីរោះ មានដូចជា កញ្ញា ដានីកា, អ្នកស្រី ជិន ចាន់ធឿន លោក សាម សុភ័ស ត្រូវបានគេឃើញលេចមុខ ក្នុងផលិតកម្មថ្មីគឺផលិតកម្ម មរតកមេឌៀ ខណៈដែលពួកគេបានពួតដៃគ្នាសាងកេរ្តិ៍ឈ្មោះ ក្នុងទ្រនំតែមួយ និងធ្វើឲ្យវិស័យសិល្បៈ កាន់តែរីកចម្រើនឡើងបន្ថែមទៀត។
លេចមុខក្នុងផលិតកម្មថ្មី ស្រាប់តែតារាចម្រៀងទាំងនេះ បានបង្ហើរសំនៀងយ៉ាងពីរោះរបស់ខ្លួន ក្នុងម្នាក់ៗមិនតិចជាង២បទនោះទេ។ វត្តមានរបស់អ្នកទាំងបី គឺក្រោយពីផលិតកម្ម មរតកមេឌៀ បានប្រមូលយកអ្នកមានសមត្ថភាពច្រៀង ដែលមានប្រភពមកពីកម្មវិធីប្រឡង លំដាប់ថ្នាក់ពិភពលោកខាងលើ ឲ្យមកចូលច្រៀងជាបន្តបន្ទាប់។
ទី១ កញ្ញា ដានីកា ជាតារាចំរៀងម្នាក់ក្នុងចំណោមតារាទាំងពី បានបញ្ជាក់ថា ក្រោយពីទទួលបានឱកាសជ្រកក្រោម ដំបូលផលិតកម្មថ្មីជាលើកដំបូង នាងបញ្ចេញស្នាដៃបទចម្រៀងថ្មី ផ្ទាល់ខ្លួន២បទដូចជាបទ និងបទ។ ក្រោយពីបញ្ចប់ការប្រឡង Cambodian Idol រដូវកាលទី២កន្លងមក នាងមិនទទួលបានឱកាសបញ្ចេញទេពកោសលនោះទេ ប៉ុន្តែក្រោយពីចូលក្នុងផលិតកម្មនេះ បានធ្វើឲ្យទស្សនិកជនដែលរងចាំស្តាប់នាងច្រៀង ក៏រំភើបចិត្ត និងពេញចិត្តដែរបើទោះបីជាស្នាដៃច្រៀង និងនិពន្ធ មិនទាន់ល្អឥតខ្ចោះ ប៉ុន្តែវាគឺជាឱកាសបើកផ្លូវសម្រាប់នាង ឈានទៅឈោងចាប់ពង្រីកទីផ្សារការងារបានដែរ។
ទី២ អ្នកស្រី ជិន ចាន់ធឿន ដែលទើបនឹងបង្ហើរសំនៀងក្នុងបទមរតកដើមគឺបទ «ជើងមេឃពណ៌ខ្មៅ» និងបទ «អស់សង្ឃឹម» បានលើកឡើងថា ជាឱកាសបំពេញក្តីស្រមៃសម្រាប់អ្នកស្រី។ នៅផលិតកម្មនេះសិល្បករទាំងអស់ បានចែករំលែកទាំងថវិការួមគ្នាផលិតបទចម្រៀង និងបន្តប្រឹងប្រែងរៀងខ្លួន ដើម្បីស្វែងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជន ហើយបើទោះបីជាផលិតកម្មនេះថ្មី មានដើមទុនមិនច្រើនក្រាស់ក្រែល ប៉ុន្តែទីនេះបានផ្តល់ឱកាស និងការជួយជ្រោមជ្រែងច្រើន ដើម្បីមានឱកាសក្លាយជាតារាចម្រៀងអាជីព។
ទី៣ លោក សាម សុភ័ស ដែលគេស្គាល់ដែរថា ជាអតីតបេក្ខជន Cambodian Idol រដូវកាលទី២ មានទឹកដមពីរោះ និងឈានដល់វគ្គជម្រុះបេក្ខជន អស់រាប់ពាន់នាក់នោះ បានលើកឡើងថា ទោះជាផលិតកម្មថ្មី បទចម្រៀងថ្មី ប៉ុន្តែពិតជាមានការគាំទ្រច្រើនពីទស្សនិកជន។ ក្រោយបញ្ចេញស្នាដៃ និងបង្ហើរទឹកដមសំនៀងចំនួនពីរបទគឺបទ និងបទ លោក៏ត្រៀមបញ្ចេញស្នាដៃបទចម្រៀង ប្រជាប្រិយខ្មែរជាច្រើនបន្តទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខផងដែរ។
យ៉ាងមិញ ក្រៅពីតារាចម្រៀងដែលជាអតីតបេក្ខជន Cambodian Idol គេឃើញផលិតកម្ម «មរតកមេឌៀ» បន្តប្រមូលយកតារាចម្រៀង ខ្មែរសុរិន្ទដ៏ល្បីឈ្មោះមួយចំនួន មកចូលរួមច្រៀងនៅក្នុងផលិតកម្មមួយនេះ ដូចជាកញ្ញា មន្តត្រា លោក ដាកា និងលោកសុងសែង ជាដើម៕