(អាមេរិក)៖ ពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៅពេលដែលគ្រប់គ្នាដឹងថា Selena Gomez កំពុងត្រៀមចេញតន្ត្រីថ្មីជាមួយ Julia Michaels ដែលជាមិត្តស្និទ្ធស្នាលរបស់នាងនៅថ្ងៃទី២៥ ខែមករា។

អ្នកគាំទ្រតារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះ ប្រាកដជារំភើបចិត្ត បន្ទាប់ពីដឹងថា Selena សហការជាមួយតារាចម្រៀង Julia Michaels ដើម្បីចេញបទចម្រៀងថ្មីស្វាគមន៍ដើម ឆ្នាំ២០១៩ ដែលចម្រៀងថ្មី ៥បទដំបូង ត្រៀមចេញផ្សាយនៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

អ្នកគាំទ្រពិតជាទន្ទឹងរង់ចាំ នូវបទចម្រៀងថ្មីរបស់ Selena ជាមួយនឹង Julia ចាប់តាំងពីនាងចេញផ្សាយបទ «Taki Taki» កាលពីខែកញ្ញា ឆ្នាំមុន។ អាល់ប៊ុមរបស់ «I’m SO FREAKIN HAPPY» ដែលកំពុងត្រៀមចេញនាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ បានធ្វើឲ្យអ្នកគាំទ្រខ្លះសឹងតែមិនអាចរង់ចាំសម្រាប់ Julia x Selena ហើយខ្លះទៀតរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកដោយគិតថា បទចម្រៀងថ្មីរបស់ Selena នឹងត្រូវបិទទ្វារទៅហើយ។

នេះជាដំណឹងដ៏រីករាយ និងគួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់ការត្រឡប់មកវិញជាថ្មីរបស់អតីតគូស្នេហ៍របស់ Justin Bieber រូបនេះ ក្រោយពីនាងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ៕