(ថៃ)៖ ជាការពិត ខ្សែភាពយន្តភាគរបស់ថៃ ដែលត្រូវបានដាក់បញ្ចាំងឱ្យទស្សនិកជនទស្សនា កាលពីឆ្នាំ ២០១៨ កន្លងទៅមានមិនតិចនោះទេ។ ក្នុងចំណោមនោះ ត្រូវបានគេដឹងថា មានខ្សែភាពយន្តចំនួន ១០ ដែលទទួលបានការគាំទ្រច្រើនបំផុតពីទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស ហើយរឿងទាំងនោះ ក៏ល្បីដល់ប្រទេសចិនទៀតផង។ អ្វីដែលសំខាន់ រាល់ខ្សែភាពយន្តទាំងនោះ គឺសុទ្ធតែមានការចូលរួមសម្តែង ពីសំណាក់តារាប្រុសស្រីល្បីៗ របស់ថៃ ផងដែរ គឺមានដូចជាង៖ កញ្ញា Yaya Urassaya , លោក Nadech Kugimiya, James Jiray,Taew Natapohn, Bella Ranee និងតារាជាច្រើនទៀត។
ខាងក្រោមនេះ គឺជាចំណងជើងខ្សែភាពយន្តរបស់ថៃ ដែលល្បីខ្លាំងបំផុតក្នុងប្រទេសចិន នៅឆ្នាំ២០១៨៖
១. រឿង «Likit Ruk» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក Nadech Kugimiya និង Yaya Urassaya ៣៧.៦%
២. រឿង «Game Sanaeha» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក James Jirayu និង Taew Natapohn ៣០.៣%
៣. រឿង «Buppesunnivas» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក Pope Thanawat និង Bella Ranee ២០.១%
៤. រឿង «Tra Barb See Chompoo» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក Pon Nawasch និង Bua Nalinthip ៦.៨%
៥. រឿង «Nueng Dao Fah Diew» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក James Jirayu និង Taew Natapohn ២.១%
៦. រឿង «Kom Faek» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក Mark Prin និង Kimmy Kimberley Anne Tiamsiri ២%
៧. រឿង «Sanae Nang Cin» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក Alek Teeradetch និង Pree Ranida 0.៨%
៨. រឿង «Detch Peek Nang Fah» ចូលរួមសម្តែងដោយតួឯកប្រុសស្រី លោក Son Yuke និង Patricia Good) 0.២%
៩. រឿង «Angkor» សម្តែងដោយ Ohm Atshar 0.១%
១០. រឿង «Ngern Pak Phee» ចូលរួមសម្តែងដោយតារាសំខាន់ៗ Poh Nattawut, Denkhun Ngamnet, និង Eye Kamolned 0.១%