(សុខភាព)៖ ដំបៅក្នុងមាត់ ឬពងបែកក្នុងមាត់ច្រើនតែជាទៅវិញដោយខ្លួនឯង ក្នុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែករណីដែលវាមានរយៈពេលយូរជាងនេះ វាគួរតែដល់ពេលដែលត្រូវឲ្យពេទ្យពិនិត្យហើយ។ មូលហេតុនៃការកើតជាដំបៅ ឬពងបែកក្នុងមាត់បែបនេះមានដូចជា៖
១- មានការបង្ករោគដោយវីរុស បាក់តេរី ឬផ្សិត
២- កំពុងតែមានការរលាកដោយសារតែប្រភពជាច្រើនដូចជា ដែកពុតធ្មេញដែលរលុង ឬធូរ ធ្មេញដាក់មិនបានត្រឹមត្រូវ ឬមានការមុតគែមធ្មេញដែលបាក់ ឬបែក
៣- កំពុងតែមានជំងឺណាមួយដែលធ្វើឲ្យកើតជាពងបែកក្នុងមាត់ ជាប្រភេទផលរំខានរបស់វា៕