(ភ្នំពេញ)៖ ស្របពេលដែលមានការភ្ញាក់ផ្អើល និងចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាត លើករណីខ្ទើយប្រុសបន្លំទៅដេកជាមួយភ្ញៀវក្នុងតម្លៃ ២០០ដុល្លារ បង្កការចាប់អារម្មណ៍ ខណៈដែលខ្ទើររូបនេះបានប្រើហិង្សាយកដុំថ្មគប់បំផ្លាញកញ្ចក់រថយន្តគេនោះ ភ្លាមៗនេះដែរតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ក៏បានផ្ទុះប្រតិកម្ម ក្រោយពេលខ្ទើយរូបនោះនិយាយថា ត្រឹមលុយ ២០០ មិនបានស្មើរតម្លៃស្បែកជើងរបស់ខ្លួន១គូផង។ បង្ហោះភ្ជាប់ជាមួយរូបភាព និងវីដេអូរបស់ខ្ទើយរូបនោះ តារាចម្រៀងលោកម៉ៃ សុគន្ធ បានរៀបរាប់ «ថាចាប់មីខ្ទើយអន្ធពាលហ្នឹងទៅ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ (មើលសម្តីមីខ្ទើយហ្នឹងទៅ ២០០ដុល្លារ មិនស្មើរស្បែកជើងវាមួយគូ) អញ្ចឹងហ្អែងមិនកាត់កុយហ្អែងសិនទៅមុននឹងទៅលក់ខ្លួន…។»
តារាប្រុសលោក ម៉ៃ សុគន្ធ បានបញ្ជាក់បន្ថែមថា និយាយទៅពពួកខ្ទើយតែងខ្លួនដើរយប់មួយចំនួន ច្រើនតែជាចោរ និងជាអន្ធរពាល។ ខ្ញុំក៏ធ្លាប់ជួបម្តងដែរ (វាធ្វើសកម្មភាពបើកទ្វារឡានយើង ចូលមករកលួចរបស់របរតែម្តង សំណាងបានគុណដែកកេះជួយ។ ទន្ទឹមគ្នានឹងការបញ្ចេញមតិខាងលើនេះដែរ ភ្លាមៗនោះមានទស្សនិកជនជាច្រើនបានបង្ហាញអារម្មណ៍គាំទ្រ តារាប្រុសលោក ម៉ៃ សុគន្ធ ផងដែរ។
សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ គឺមានករណីបុរសជនជាតិចិនស្រវឹងស្រាម្នាក់បាននាំស្រី (ខ្ទើយ) ទៅដេកនៅបន្ទប់ខុនដូក្នុងគោលបំណងរួមភេទ តម្លៃចរចាចំនួន ២០០ដុល្លារ លុះពេលទៅដល់បន្ទប់ស្រាប់តែប៉ះចំភេទទី៣ (ខ្ទើយ) ភ្លាមៗនោះបុរសជនជាតិចិនក៏បានស្រែកឲ្យគេជួយ និងឲ្យខ្ទើយរូបនេះក្នុងទឹកប្រាក់ចំនួន ៥ដុល្លារ ប៉ុន្តែនាងខ្ទើយខឹងក៏យកដុំថ្មគប់ឡានបែកកញ្ចក់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ៤៣០ ផ្ទះលេខ៧៣ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន៕