(កូរ៉េ)៖ មានសំណួចោទសួរ ថាតើ Jennie តារាស្រីក្រុម Blackpink ពិតជាទទួលរងទណ្ឌកម្ម បន្ទាប់ពីបែកធ្លាយដំណឹងណាត់ជួបរវាងនាង និងតារាចម្រៀងប្រុស EXO Kai មែនឬទេ?

ផ្ទុយពីរបាយការណ៍ពីមុនដែលបញ្ជាក់ថា សមាជិកទាំងអស់ នៅរដូវកាលទី១ នឹងត្រឡប់ចូលរួមក្នុងរដូវកាលទី២នៃកម្មវិធី «Living Survival, The Eight» របស់ SBS ជាថ្មី ប៉ុន្តែវាត្រូវបានបង្ហាញថា Jennie មិនអាចចូលរួមក្នុងរដូវកាលទី២បានទេ ដោយសារតែកាលវិភាគសម្តែងក្រៅប្រទេសរបស់ក្រុម Black Pink។

YG Entertainment បានដាក់កាលវិភាគតន្ត្រីទេសចរណ៍ពិភពលោករបស់ Black Pink ជាហេតុផលដែលនាងអវត្តមាន ប៉ុន្តែអ្នកខ្លះជឿថា ការសម្រេចចិត្តនេះទំនងជាមកពីដំណឹងស្នេហារបស់នាងច្រើនជាង។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៩ សារព័ត៌មានមួយបានចេញផ្សាយថា Jennie និង Kai របស់ EXO កំពុងណាត់ជួប។ SM Entertainment បានអះអាងព័ត៌មាននេះ ខណៈដែល YG Entertainment នៅស្ងៀម។ Jennie អាចនឹងធ្វើឲ្យនាយក YG មិនសប្បាយចិត្តចំពោះរឿងអាស្រូវនេះ ទើបនាងត្រូវអវត្តមានពីការបង្ហាញខ្លួនក្នុងកម្មវិធីខាងលើ៕