(ភ្នំពេញ)៖ កម្មវិធីជួបជុំតំណាងអ្នកចែកចាយ របស់ផលិតផល ដុកទ័រ រ៉ាស្យេល មានការចូលរួមយ៉ាងច្រើនកុះករ ពីអ្នកតំណាងចែកចាយ ជាច្រើននាក់ មកពីបណ្ដាខេត្តនានា។ ផលិតផលសម្រស់ ដុកទ័រ រ៉ាស្យេល បាននាំចូលនូវផលិតផលថ្មីមួយ ដែលជាផលិតផលផ្ដាច់មុខពីបរទេស ហើយការបង្កើតកម្មវិធីជួបជុំ អ្នកតំណាងចែកចាយនេះឡើង គឺចង់ជួបជុំតំណាងអ្នកចែកចាយទាំងអស់ ដែលមានគ្រប់ខេត្តទាំងអស់។
អ្នកនាង ខៀ ដាលីស ប្រធានក្រុមហ៊ុន DML បានប្រាប់ថា តាមពិតផលិតផលមួយនេះ គឺនាំចូលមកពីប្រទេសអារ៉ាប់ ហើយកំពុងមានភាពល្បីល្បាញ នៅទីក្រុងឌូបៃ។ ផលិតសរុបមានចំនួន ៣០០មុខ ក្នុងនោះក្រុមហ៊ុននាំចូលបានជិត១០០ មុខហើយ។
អ្នកនាង ខៀ ដាលីស បានបញ្ជាក់ទៀតថា «ដោយសារនៅប្រទេសកម្ពុជា មនុស្សមួយចំនួន ក៏ចូលចិត្តនូវការថែរក្សាសម្រស់ ដូច្នេះទើបធ្វើឲ្យការថែរក្សាសម្រស់ នៅប្រទេសកម្ពុជា មានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការគាំទ្រ មកលើផលិតផលដុកទ័រ រ៉ាស្យែល ខ្លាំងដូចគ្នាផងដែរ»។
អ្នកនាង ខៀ ដាលីស បានបន្ថែមថា «នៅឆ្នាំថ្មី២០១៩នេះ នាងខ្ញុំនឹងពង្រីកវិសាលភាពឲ្យកាន់តែខ្លាំងជាងនេះ តាមរយៈការផ្សព្វផ្សាយជាដើម ពាក់ព័ន្ធនឹងផលិតផលដុកទ័ររ៉ាស្យែល ហើយនាងខ្ញុំក៏សូមសំណូមពរឲ្យតំណាងចែក ផ្ដាច់ខេត្តមួយចំនួន ខិតខំប្រឹងប្រែងពង្រីកវិសាលភាព មានគុណភាពល្អ តម្លៃសមរម្យ ដូច្នេះយើងមានភាពងាយស្រួល ក្នុងការប្រកួតប្រជែងលើទីផ្សារ»៕