(ភ្នំពេញ)៖ ស្រីស្អាតសាច់សរ ដែលទស្សនិកជនសរសើរមិនដាច់ពីមាត់ ថាជាស្រីស្អាតចិត្តល្អនោះ ពេលនេះបានដឹងការពិតហើយថាកញ្ញាជា តារាសម្តែងក្នុងផលិតកម្ម មហាហង្ស មានឈ្មោះថា កញ្ញា លីលី ហើយកញ្ញា គឺជាតារាសម្តែងសំខាន់ នៅក្នុងរឿង «កាំបិតមុខ២» ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។
នៅលើបណ្តាញសង្គម Facebook ពេលនេះ កំពុងតែសរសើរមិនដាច់ពីមាត់ ក្រោយពីនាងបាន បង្កើតកូនអោយស្ត្រីអនាថាម្នាក់ នៅតាមដងផ្លូវត្រូវប្រជាពលរដ្ឋធ្វើដំណើរ នៅតាមដងផ្លូវ ឃើញហេតុការនេះបាននាំគ្នាជួយសង្គ្រោះ បឋមក្នុងនោះ កញ្ញាស្រស់ស្អាតម្នាក់បានបង្កើតដោយផ្ទាល់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមករាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែង និងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ បានធ្វើឲ្យមានអ្នកសរសើរ ពីទឹកចិត្តល្អរបស់នាងមិនតិចនោះទេ។ ក្រោយពីផ្ទុះរឿងដ៏ប្រពៃនេះ ពេលនេះបានដឹងច្បាស់ហើយថា កញ្ញាស្រស់ស្អាតម្នាក់នោះគឺជាតារាស្រីសម្តែង ក្នុងរឿង «កាំបិតមុខ២» របស់ផលិតកម្មមហាហង្ស ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។
ស្រីស្អាតចិត្តល្អយប់មិញនេះ គឺជាតារាសម្តែង កញ្ញា លីលី ប្រចាំផលិតកម្ម មហាហង្ស ហើយក៏ជាតារាសម្តែងក្នុងរឿង «កាំបិតមុខ២» ដែលត្រៀមដាក់បញ្ចាំងឆាប់នេះផងដែរ។ ហើយនេះគឺជាការបង្ហាញពីសកម្មភាពសប្បុរសធម៌មួយ ហើយនាពេលកន្លងមក កញ្ញាក៏ធ្លាប់បានចូលរួមសកម្មភាពចែកអំណោយ និងជួយសង្គមផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺ ម្ចាស់ផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន និងតារាសម្តែងស្រី កញ្ញា លីលី នឹងជួយចេញថ្លៃសម្រាកព្យាបាលដល់ស្ត្រីខាងលើ ហើយនិងជួយឧបត្ថម្ភជាថវិកាសម្ភារៈ ទៅដល់ស្ត្រីកំសត់និងកូនផងដែរ៕