(កូរ៉េ)៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In បានថ្លែងសុន្ទរកថា ទៅកាន់ក្រុមចម្រៀង K-Pop ដ៏ល្បី BTS បង្ហាញពីគោលដៅរបស់លោកនៅឆ្នាំថ្មីនេះ។

សន្និសីទសារព័ត៌មានមួយបានប្រារព្ធឡើងនៅថ្ងៃនេះសម្រាប់ឆ្នាំ២០១៩ បានធ្វើឡើងនៅឯ Blue House ដែលប្រធានាធិបតី Moon Jae In បានចែករំលែកក្តីសង្ឃឹមរបស់លោក ក្នុងការផ្សព្វផ្សាយនូវផលប៉ះពាល់ជាសកលនៃវប្បធម៌កូរ៉េ និងបានលើកឡើងពី BTS ដើម្បីជួយគាំទ្រសេចក្តីថ្លែងការណ៍នេះទៀតផង។

ក្នុងនោះ លោកបានមានប្រសាសន៍ថា «ជាមោទនភាពតាមរយៈវប្បធម៌របស់យើង ខ្ញុំនឹងធ្វើឲ្យប្រាកដថា វាកំពុងត្រូវបានប្រើដើម្បីពង្រីករបៀបវារៈនៃឧស្សាហកម្មនាពេលអនាគត ដើម្បីឲ្យពលរដ្ឋគ្រប់រូបអាចរីករាយជាមួយការសម្រេចបាន»

ជនបរទេសជាច្រើនមានអារម្មណ៍រំភើបខ្លាំងជាមួយ K-pop ដូចជា ក្រុម BTS និងខ្សែភាពយន្តកូរ៉េ។ ខ្ញុំនឹងបង្កើតបរិយាកាសនៃការប្រកួតប្រជែងដោយយុត្តិធម៌ ដែលបង្កើតជំនាន់ទីពីររបស់ BTS និងជំនាន់ទីបីនៃ Hallyu គឺអាចទៅរួច ហើយអ្នកបង្កើតនឹងទទួលបានអ្វីដ៏សក្តិសម។

គួរបញ្ជាក់ថា គោលដៅរបស់លោក Moon Jae In សម្រាប់ឆ្នាំនេះគឺធ្វើឲ្យពលរដ្ឋគ្រប់រូបមានអារម្មណ៍ថា របៀបវារៈនយោបាយរបស់រដ្ឋាភិបាល កំពុងឆ្ពោះទៅរកទិសដៅត្រឹមត្រូវ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ៕