(ចំណេះដឹង)៖ ការរក្សាចំណុចល្អក្នុងរាងកាយនៅជាមួយអ្នកបានយូរ ត្រូវអាស្រ័យលើអាហារ និងការហាត់ប្រាណជាគោល ដែលត្រូវមានការអត់ធន់ និងព្យាយាមយ៉ាងខ្ពស់បំផុត ជាពិសេសការបំបាត់ចំនុចអន់ខ្សោយខ្លះដូចជា ពោះ ដើមទ្រូង និងត្រគាក។ ដោយឡែកខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួន ដែលអាចជួយឲ្យអ្នកមានសម្រស់ស្រស់ស្អាតរហ័សទាន់ចិត្ត។
មនុស្សមានរាងស្អាត៖ គួរស្លៀកពាក់ សំលៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួន ដោយមិនត្រូវឲ្យរឹបឬចង្អៀត ឬមានសាច់ក្រណាត់ស្តើងៗ។
មនុស្សទាប៖ គួរស្លៀកបង្ហាញជើង និងមានឆ្នូតបញ្ឈរ។
មនុស្សស្មាចង្អៀត៖ គួរបន្ថែមស្មា ពាក់អាវក V និងធ្វើឲ្យផ្នែកស្មា និងត្រគាកមានខ្នាតតុល្យភាពគ្នា។
មនុស្សស្មាទូលាយ៖ គួររើសអាវពណ៌ចាស់ៗ ក អក្សរ V ជ្រៅៗ និងធ្វើឲ្យស្មាមើលទៅរួមតូច។
នារីដើមទ្រូងធំ៖ គួរបង្ហាញផ្នែកក និងដងខ្លួនដោយពាក់អាវពណ៌ចាស់។ ចំណែកសំពត់ ឬខោគួរមានពណ៌ខ្ចីជាង។
មនុស្សដើមទ្រូងតូច៖ ស្លៀកឈុតប្រភេទបន្ថែមដើមទ្រូវ ពាក់ឈុតឬអាវដែលមានការតាក់តែងបរិវេណដើមទ្រូង។
មនុស្សមានក្បាលពោះប៉ោង៖ គួរបង្វែរចំណាប់អារម្មណ៍មកផ្ទៃមុខឬជើងរបស់អ្នក ផ្តោតលើខោអាវឆ្នូតបញ្ឈរ ឬពណ៌ដូចគ្នា។ ពណ៌សំពត់ឬខោ គួរមានខ្សែរូតចំហៀង។
មនុស្សត្រគាកធំ៖ គួរធ្វើឲ្យស្មារបស់អ្នកអាចមើលទៅសមនឹងរាងរ និងត្រគាក ដោយរើសខោជើងត្រង់ មិនមានជីបខាងមុខ យកពណ៌ចាស់ និងចង្កេះទាបល្អជាង។
មនុស្សកំភួនដៃធំ៖ គួរចៀសវាងអាវដៃកុត ឬអាវដីខ្លី ហើយបែរមកជាអាវដៃត្រឹមកែង ឬអាវដៃវែង ដែលបិទឡេវបរិវេណក ឬអាចដែលចុងដៃអាវទូលាយ៕