(កូរ៉េ)៖ គ្រូទស្សន៍ទាយបានសម្លឹងមើលគូស្នេហ៍ដ៏ក្តៅគគុកនៅដើមឆ្នាំ២០១៩ រវាង Jennie តារាចម្រៀងស្រីក្រុម BLACKPINK និងបុរសសង្ហា Kai សមាជិកក្រុម EXO។

កាលពីថ្ងៃទី៧ ខែមករា កម្មវិធី «Part TV» របស់ទូរទស្សន៍ MBC បាន រាយការណ៍អំពីទំនាក់ទំនងស្នេហ៍រវាង Jennie និង Kai ដែលទើបនឹង​បែកធ្លាយដំណឹងនាពេលថ្មីៗនេះបន្ទាប់ពី Dispatch បានចេញផ្សាយរូបភាពរបស់ពួកគេដែលណាត់ជួបគ្នានារាត្រីមួយ។ ជាមួយដំណឹងដ៏រសើបនេះ គ្រូទាយម្នាក់ត្រូវបានអញ្ជើញឲ្យគន់គូរមើលអំពីទំនាក់ទំនងរបស់គូស្នេហ៍នេះ ថាតើអ្នកទាំងពីរពិតជាគូដ៏សក្តិសមដែរឬទេ?

គ្រូទស្សន៍ទាយបាននិយាយថា «ដោយផ្អែកលើរូបរាង Kai មានការគោរពខ្លួនឯងខ្លាំង និងមានទេពកោសល្យខ្ពស់ រីឯ Jennie មានរូបរាងស្រស់ស្អាត​ពិតជាសក្តិសមជាមួយតារាប្រុសរូបនេះ។ ម្យ៉ាងវិញទៀត តារាប្រុសស្រីទាំងពីរអាចជះឥទ្ធិពលល្អ ឲ្យគ្នាទៅវិញទៅមកលើមុខជំនួញរបស់ខ្លួនផងដែរ»