(កូរ៉េ)៖ នៅថ្ងៃនេះសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យកូរ៉េ Ahn Min Seok បានថ្លែងជាថ្មីថា គាត់នឹងបន្តរៀបចំការប្រគំតន្ត្រីនៅទីក្រុងព្យុងយ៉ាង ដែលមានការចូលរួមរបស់ក្រុមចម្រៀង BTS និងសិល្បករកូរ៉េផ្សេងទៀត។ ការប្រគំតន្ត្រីនេះគឺជាការប្រារព្ធខួបលើកទី១ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងព្យុងយ៉ាង ដែលបានធ្វើឡើងអំឡុងពេលកិច្ចប្រជុំកំពូល កូរ៉េខាងជើង-កូរ៉េខាងត្បូងលើកទីបីនាខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានេះ Big Hit ក៏បានឆ្លើយតបដោយសង្ខេបហាក់ ដូចជាមិនបញ្ជាក់ច្បាស់ឬបដិសេធឡើយ។
ភ្នាក់ងារនេះបាននិយាយទៅកាន់ Sports Chosun ថា «នៅពេលនេះយើង មិនមានអ្វីត្រូវនិយាយទាក់ទងនឹងការប្រគំតន្ត្រីនេះទេ»។
សមាជិកសភា Ahn Min Seok កាលពីឆ្នាំមុនបានបង្ហាញ បំណងចង់ឲ្យក្រុម BTS ទៅសម្តែងនៅទីក្រុងព្យុងយ៉ាង ប៉ុន្តែបញ្ហានេះហាក់ដូចជាចម្រូងចម្រាសដោយអ្នកគាំទ្រខ្លះ យល់ថា BTS ត្រូវបានគេប្រើជាឧបករណ៍ក្នុងរឿងនយោបាយ។
គួរបញ្ជាក់ថា ការប្រគំតន្រ្តីនេះមិនទាន់ត្រូវបានបញ្ជាក់ កាលបរិច្ឆេទច្បាស់ឬទីកន្លែងថានឹងធ្វើឡើងនៅឯ Rungrado ឬ May Day Staduim នៅឡើយទេ៕