(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ កូនប្រុសតារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃដ៏ល្បីឈ្មោះ មានទេពកោសល្យម្នាក់ នៅក្នុងប្រទេសកម្ពុជា យាយ យយ គឺនាយ ព្រែក បានដឹកដៃអនាគតភរិយារបស់លោក ធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស យ៉ាងមានក្ដីសុខ។ ចំពោះដំណើរកម្សាន្តលើកនេះ តារាកំប្លែង នាយព្រែក ត្រូវបានអនាគត ភរិយា ឆ្លៀតពេលពិសេសក្នុងសណ្ឋាគាររៀបចំ ធ្វើខួបកំណើត «Surprise» ដល់លោក យ៉ាងផ្អែមល្ហែម ពោរពេញទៅដោយក្ដីស្រឡាញ់ ដែលធ្វើឲ្យតារាកំប្លែងរូបនេះ រំភើបចិត្ត យ៉ាងខ្លាំង។
ជាការពិត នៅក្នុងថ្ងៃកំណើតឆ្នាំនេះ របស់តារាកំប្លែង នាយព្រែក ពិតជាមានពាក្យជូនពរជាច្រើន ពីមនុស្សជាទីស្រឡាញ់ គឺគូដណ្ដឹងរបស់លោក និងក្រុមគ្រសារផងដែរ។ ក្នុងនោះ ទិដ្ឋភាពនៅក្នុងកម្មវិធី ខួបកំណើតរបស់លោក ដែលគូដណ្ដឹងបានរៀបចំឡើង ក៏ដូចជា Surprise រូបលោក មើលទៅពិតជាផ្អែមល្ហែម និងសប្បាយរីករាយខ្លាំងណាស់ ទោះបីជាមិនសូវមានមនុស្សអ៊ូអរ ច្រើនក៏ពិតមែន ធ្វើឲ្យគ្រប់គ្នាច្រណែនមិនតិចនោះទេ។
ទន្ទឹមនឹងនេះដែរ នាយព្រែក និងគូដណ្ដឹង ក៏បានបញ្ចេញនូវរូបភាពស្វីតៗ ជាមួយគ្នា ក៏ដូចជាជាមួយក្រុមគ្រួសារ យ៉ាងមានសុភមង្គល និងក្ដីសុខបំផុត ធ្វើឲ្យអ្នកគាំទ្រសរសើរនិងជូនពរ ដល់ពួកគេ យ៉ាងច្រើន។
ជាការកត់សម្គាល់ ទោះបីជាមិនទាន់ដល់ពេលវេលា ចូលរោងជ័យរៀបការយ៉ាងណាក្តី តែនាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច៕