(ភ្នំពេញ)៖ ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧​មករា ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងកងរំពងជារៀងរាល់ឆ្នាំ ថ្ងៃទី០៧ ខែមករា។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧​មករា ធ្វើយ៉ាងមហោឱឡារឹក អធិកអធមជាងបណ្តាឆ្នាំកន្លងទៅ ដែលមានការចូលរួមពីមហាជនរាប់ម៉ឺននាក់ ជាមួយការរំលេចចេញនូវផ្ទាំងទស្សនីយភាព សិល្បៈនានា ដូចជាការឈរតម្រៀបគ្នា ចេញទង់ជាតិរបស់កម្ពុជា ការតម្រៀបចេញជារូបភាពព្រាប និងអក្សរផ្សេងៗ ជាដើម។ យ៉ាងណាមិញ ទស្សនិកជនសង្កេត មានតារាស្រីៗជាច្រើនដួង បង្ហាញវត្តមាន ជាមួយនឹងការសម្តែងនូវសិល្បៈ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី យ៉ាងស្រស់សោភា សមសួនជានារីខ្មែរ។

ទន្ទឹមគ្នានេះ គេសង្កេតឃើញថា មានវត្តមានតារាសម្តែងជាច្រើនដូចជា​ តារាស្រី កញ្ញា ដួង មានិច្ច, ពិធីការិនី និងតារាសម្តែង ណាក់ ស្រីណា, តារាសម្តែងស្រី កញ្ញា ពៅ លីដា និងកញ្ញា ពីង រ៉ូស្សា អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងតារាប្រុសស្រីជាច្រើនទៀតផងដែរ។ ការបង្ហាញខ្លួន ក្នុងសភាពជានារីខ្មែរ តុបតែងកាយាជាមួយនឹងគ្រឿងលំអ​ យ៉ាងស្រស់សោភា ភ្ជាប់ជាមួយនឹងស្នាមញញឹម យ៉ាងសមសួន បានធ្វើឲ្យមហាជនគ្រប់ទិសទី និងអ្នកតាមដានសកម្មភាពតារាៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង និងកោតសរសើរពីភាពស្រស់ស្អាត របស់តារាស្រីទាំង៤ទៀតផង។

យ៉ាងណាមិញ គេក៏ឃើញវត្តមាន របស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមី ចូលរួមផងដែរ។ ជាបន្តទៅនេះ សូមលោកអ្នកទស្សនារូបភាពស្អាតៗ របស់តារាស្រីទាំង​០៤ ដួងនេះ ដូចខាងក្រោម៖