(បាងកក)៖ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសថៃ (FAT) បានសម្រេចបញ្ចប់តួនាទីលោក Milovan Rajevac បន្ទាប់ពីដឹកនាំរងបរាជ័យធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិឥណ្ឌា ១-៤ យប់មិញនេះក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯក ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 នៅប្រទេសអារ៉ាប់រួម (UAE)។

យោងតាមប្រភពព័ត៌មានពី Fox Sportasia បានចុះផ្សាយថា បុរសវ័យ៦៥ឆ្នាំ ជនជាតិឆេក Milovan បានដឹកនាំក្រុម ដំរីសឹកថៃធ្លាក់ជើងកាលពីអំឡុងពាន AFF Suzuki Cup 2018 ដោយបានចាញ់ម៉ាឡេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនមកចាញ់ឥណ្ឌា ១-៤ ទៀតពីមួយប្រកួតនៃវគ្គសន្សំពិន្ទុក្នុងពូល A នៅ Asian Cup 2019 ធ្លាក់ទៅឈរនៅ បាតតារាងបណ្តោះអាសន្ន។

គ្រូបង្វឹកជនជាតិថៃ Sirisak Yodyardthai នឹងចូលដឹកនាំបណ្តោះអាសន្នរហូតដល់ចប់យុទ្ធនាការ AFC Asian Cup 2019។

គួររំលឹកផងដែរថា លោក Milovan ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិថៃក្នុងឆ្នាំ២០១៧ ជំនួសកៅអីលោក Changsuek ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិហ្គាណា ឡើងដល់វគ្គ៨ក្រុមចុងក្រោយនៃ World Cup 2010 នៅអាហ្វ្រិកខាងត្បូង មុនពេលចាញ់អ៊ុយរ៉ាហ្គាយ ដោយបាល់ប៉េណាល់ទី៕