(ក្រុងឡុងដ៍)៖ ក្លឹបរួម Premier League, AFC Bournemouth បានកីឡាករខ្សែប្រយុទ្ធវ័យក្មេង Dominic Solanke របស់ក្រុមហង្សក្រហម Liverpool ជាផ្លូវការហើយក្នុងតម្លៃខ្លួន ២៤លានដុល្លារសហរដ្ឋអាមេរិក បង្កការខកចិត្តដល់ ក្លឹប Crystal Palace ដែលរៀបនឹងចុះកិច្ចសន្យាខ្ចីជើងទៅហើយនោះ។

អតីតសមាជិក U-20 របស់អង់គ្លេសក្នុង World Cup 2017 រូបនេះបានបង្ហាញខ្លួនក្នុងក្រុម Liverpool បានចំនួន ២១ប្រកួត និងរកគ្រាប់ស៊ុតបញ្ចូលទីបាន ១គ្រាប់ផងដែរ ក្រៅពីអង្គុយនៅកៅអីបម្រុង ១៦ប្រកួតនារដូវកាលមុនផងនោះ បានផ្លាស់ចេញពី Chelsea កាលឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេល ៣ឆ្នាំនៅ Stamford Bridge ដោយពុំមានបង្ហាញក្នុងឈុតធំម្តងណាសោះ។

ក្រៅពីកីឡាករជនជាតិអង់គ្លេស វ័យ២១ឆ្នាំ Dominic Solanke ក្លឹប AFC Bournemouth ក៏បានចុះហត្ថលេខាខ្ចីជើង កីឡាករខ្សែការពារស្តាំ Nathaniel Clyne ពីក្លឹប Liverpool ផងដែរ ក្នុងរដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០១៩ នេះ៕